វីដេអូ​មួយ​ដើម្បី​កុមារ​កម្ពុជា ១ម៉ឺន​នាក់ ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​រំជួល​ចិត្ត

 

សិស្ស​បឋមសិក្សា​មួយ​ចំនួន​នៅ​តាម​ទី​ជន​បទ កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ខាត​អាវ​ស ដោយ​កុមារ​ខ្លះ​មិន​មាន​អាវ​ស​គ្រប់​គ្រាន់ ហើយ​ខ្លះ​ទៀត​មាន​តែ​អាវ​ស​ដែល​តឹង​ចង្អៀត ខណៈ​ដែល​កុមារ​ខ្លះ​ទៀត​មាន​តែ​អាវ​ចាស់ៗ​ពាក់​ប៉ុណ្ណោះ។ សិស្ស​ទាំង​នេះ​ត្រូវ​ការ​អាវ​ស​បន្ថែម​ដើម្បី​ពាក់​ទៅ​រៀន។

 

ម្សៅ​សាប៊ូ វីសូ ពិសេស​របស់​ក្រុមហ៊ុន យូនីលីវើ​កម្ពុជា បាន​ផ្ដួចផ្ដើម​បង្កើត​កម្មវិធី​មួយ​ឈ្មោះ​ថា “ផ្តល់​អាវ​ស ផ្តល់​អនាគត​ភ្លឺ​ត្រចេះ​ត្រចង់” ដោយ​នឹង​ប្រមូល​អាវ​ស​សិស្ស​បឋម​សិក្សា​ចាស់ៗ ហើយ​បោក​ជម្រះ​ភាព​ស្រអាប់​ឲ្យ​ស​ភ្លឺ​ចែងចាំង​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ចែក​ជូន​សិស្ស​ដែល​ខ្វះខាត​ចំនួន ១ម៉ឺន​ នាក់​មក​ពី ២០០ សាលា​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល បាត់ដំបង កំពង់ចាម និង​ត្បូងឃ្មុំ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម