ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់​ Arsenal ស្រក់​ទឹក​ភ្នែក​អំឡុង​ពេល​និយាយ​លា​អ្នក​គាំទ្រ​នៅ​ក្លឹប​ចាស់​របស់​ខ្លួន​

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំសញ្ជាតិជប៉ុនគឺកីឡាករ Takuma Asano  បានសម្រេចផ្លាស់ពីក្លឹប Sanfrecce Hiroshima មកលេងនៅអង់គ្លេសជាមួយក្លឹប Arsenal ហើយ ក្នុងតម្លៃផ្ទេរប្រមាណជា៣លានផោន ។

តែយ៉ាងណាកាលពីថ្ងៃអាទិត្យថ្មីៗនេះកីឡាករ Takuma Asano នៅសល់ការប្រកួតមួយចុងក្រោយរបស់ខ្លួនឲ្យក្លឹប Sanfrecce Hiroshima ។ ក្រោយពីប្រកួតចប់កីឡាករ Takuma Asano បានថ្លែងពាក្យលាទាំងទឹកភ្នែកទៅកាន់ក្រុមអ្នកគាំទ្រក៏ដូចជាសមាជិកក្លឹបខ្លួន ។

គួរបញ្ជាក់កីឡាករ Takuma Asano ស្នាក់នៅជាមួយក្លឹប Sanfrecce Hiroshima រយៈពេល៣ឆ្នាំក្នុងនោះជួយឲ្យក្លឹបមួយនេះបានឈ្នះពាន J-League ចំនួន២លើក ហើយគ្រាប់ដែលគេស៊ុតបញ្ចូលទីឲ្យក្លឹបនេះគឺ២៣គ្រាប់ក្នុងការបង្ហាញខ្លួន៨១ប្រកួត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់​ Arsenal ស្រក់​ទឹក​ភ្នែក​អំឡុង​ពេល​និយាយ​លា​អ្នក​គាំទ្រ​នៅ​ក្លឹប​ចាស់​របស់​ខ្លួន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:វីដេអូ
Tags: