Barcelona ​ឲ្យ​ពេល​​​ Messi បន្ថែម​ ដើម្បី​សម្រាក​លំហែ​កាយ​​​កាត់​សាញ

ក្លឹប​ FC Barcelona បាន​ផ្ដល់​ពេល​វេលា​បន្ថែម​​ជាង​១​សប្ដាហ៍​ ដល់​​តារា​ឆ្នើម​ Lionel Messi ​សម្រាប់​ការ​លំហែ​កាយ​ ដើម្បី​បំភ្លេច​រឿង​​​អាក្រក់ៗ​សៅម៉ង​ទាំង​ឡាយ ដែល​កើត​ឡើង​ចំពោះ​រូប​គេ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

 

Barcelona ​ឲ្យ​ពេល​​​ Messi បន្ថែម​ ដើម្បី​សម្រាក​លំហែ​កាយ​​​កាត់​សាញ

Messi កំពុង​លំហែ​កាយ​ជាមួយ​កូន​ប្រុស

 

តាម​ពិត​​​​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​ ​ត្រូវ​​វិល​ត្រឡប់​ទៅ​ក្លឹប​អ្នក​មាន​បុណ្យ​នៅ​សប្ដាហ៍​នេះ​ ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​មិត្ត​ភាព​ និង​ត្រៀម​រដូវ​កាល​ថ្មី។ ប៉ុន្តែ​​ក្លឹប​ បាន​អនុញ្ញាត​ឲ្យ​ Super Star រូប​នេះ សម្រាក​បន្ថែម​​រហូត​ដល់​ថ្ងៃ​ទី​០១ ខែ​សីហា​ ឯ​ណោះ។

 

រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ អតីត​ប្រធាន​ក្រុម​អាហ្សង់ទីន​រូប​នេះ​ បាន​ជួប​រឿង​រ៉ាវ​​ខក​បំណង​ជា​ច្រើន​ដូច​ជា ខក​ខាន​​ជួយ​អាហ្សង់ទីន​លើក​ពាន​ Copa America 2016 ក្រោយ​ចាញ់​ឈីលី និង​ត្រូវ​តុលាការ​កាត់​ក្ដី​ឲ្យ​ជាប់​ពន្ធនាគារ​២១​ខែ​ជាមួយ​ឪពុក​ទៀត រឿង​គេច​ពន្ធ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​​រូប​គេ​​ក៏​បាន​​ឃើញ​ Cristiano Ronaldo ​​​ឈ្នះ​ពាន​ Euro 2016 ជាមួយ​ក្រុម​ព័រទុយហ្គាល់ ដែល​អាច​នឹង​ធ្វើ​ឲ្យ​គេ​ អស់​ឱកាស​ប្រជែង​យក​ពាន​ Ballon d’Or ផង​ដែរ។

 

Messi ​បច្ចុប្បន្ន​កំពុង​សម្រាក​លំហែ​កាយ​​ជាមួយ​នឹង​មិត្ត​ស្រី​ Antonella Roccuzzo និង​កូន​ប្រុស​តូចៗ​ទាំង​២​នាក់​ Mateo និង​ Thiago នៅ​កោះ​ Ibiza៕

 

Barcelona ​ឲ្យ​ពេល​​​ Messi បន្ថែម​ ដើម្បី​សម្រាក​លំហែ​កាយ​​​កាត់​សាញ

 

Barcelona ​ឲ្យ​ពេល​​​ Messi បន្ថែម​ ដើម្បី​សម្រាក​លំហែ​កាយ​​​កាត់​សាញ

 

Barcelona ​ឲ្យ​ពេល​​​ Messi បន្ថែម​ ដើម្បី​សម្រាក​លំហែ​កាយ​​​កាត់​សាញ

 

Barcelona ​ឲ្យ​ពេល​​​ Messi បន្ថែម​ ដើម្បី​សម្រាក​លំហែ​កាយ​​​កាត់​សាញ

 

Barcelona ​ឲ្យ​ពេល​​​ Messi បន្ថែម​ ដើម្បី​សម្រាក​លំហែ​កាយ​​​កាត់​សាញ

 

Barcelona ​ឲ្យ​ពេល​​​ Messi បន្ថែម​ ដើម្បី​សម្រាក​លំហែ​កាយ​​​កាត់​សាញ

 

Barcelona ​ឲ្យ​ពេល​​​ Messi បន្ថែម​ ដើម្បី​សម្រាក​លំហែ​កាយ​​​កាត់​សាញ

 

ប្រែ​សម្រួល៖ វិន​ ជីវ័ន្ត
ប្រភព៖ TheSun