Mercedes-Benz​ ​ផលិត​រថយន្ត​ក្រុង​ ​បើក​ស្វ័យប្រវត្ត​បាន​សម្រេច​

ការ​ប្រកួត​ប្រជែង​លើ​ការ​ផលិត​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្ត​ ​បាន​ក្លាយ​ជា​ចំណុច​ក្ដៅ​សម្រាប់​ក្រុមហ៊ុន​រថយន្ត​ទាំងឡាយ។ ក្នុង​នោះ​ ​Mercedes-Benz​ ​បាន​ឈាន​មុខ​គេ​មួយ​ជំហាន​ ​ក្នុង​ការ​ផលិត​រថយន្ត​ក្រុង​ ​ដែល​អាច​បើកបរ​ដោយ​ស្វ័យប្រវត្តិ។

 

Mercedes-Benz​ ​ផលិត​រថយន្ត​ក្រុង​ ​បើក​ស្វ័យប្រវត្ត​បាន​សម្រេច​

 

រថយន្ត​នោះ​មាន​ម៉ូដែល​ ​CityPilot​ ​ដែល​ជា​សមិទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ ​Mercedes-Benz​ ​និង​ចំណាយ​ពេល​ជាង​ ​២​ ​ឆ្នាំ​ ​ក្នុង​ការ​ផលិត។ CityPilot​ ​អាច​បើកបរ​ដោយ​ស្វ័យប្រវត្ត​បាន​ក្នុង​ល្បឿន​ ​៧០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ហើយ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ ​រួម​ទាំង​ការ​រចនា​អម​ជា​មួយ​ផ្ទាំង​កញ្ចក់​ធំ​ៗ​ ​និង​ផ្នែក​ខាង​ក្នុង​ ​មាន​ភាព​ស៊ីវិល័យ​តាម​បែប​ផែន​នៃ​បច្ចេកវិទ្យា​សម្រាប់​ពេល​អនាគត៕

 

Mercedes-Benz​ ​ផលិត​រថយន្ត​ក្រុង​ ​បើក​ស្វ័យប្រវត្ត​បាន​សម្រេច​

 

សូមទស្សនាការដាក់ដំណើរការ រថយន្តក្រុងបើកដោយស្វ័យប្រវត្ត

 

 

អាន​បន្ត​ ​៖​ រថយន្ត Outlander ឡើង​ថ្លៃ ឯ Volkswagen បញ្ចេញ​រថយន្ត​ម៉ូដែល​ថ្មី​លើ​ទីផ្សារ​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​techcrunch