ឧបការី​អាមេរិក សន្យា​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា រក​យុត្តិធម៌​ជូន​លោក កែម ឡី និពន្ធដោយ : ថ្មីៗ       July-19-2016, 11:22 am         1553

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឧបការី​អាមេរិក សន្យា​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា រក​យុត្តិធម៌​ជូន​លោក កែម ឡីឧបការី​អាមេរិក​លោក Tom Malinowski សន្យា​ជាមួយ​ភរិយា​លោក កែម ឡី ថា លោក​នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​គ្រួសារ​សព​លោក កែម ឡី។

លោក Tom Malinowski មានការ​សោកស្តាយ​ចំពោះ​ការបាត់បង់​លោក កែម ឡី។ ថ្លែង​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ឧបការី​អាមេរិក​រូបនេះ បាន​ប្រាប់​ភរិយា​លោក កែម ឡី ថា ប្រសិន​គ្រួសារ​លោក កែម ឡី មាន​តម្រូវការ​អ្វីមួយ​នោះ លោក​នឹង​អាច​ចូលរួម​ជួយ​ដោះស្រាយបាន​គ្រប់ពេលវេលា។

សព​លោក កែម ឡី នឹងត្រូវ​ដង្ហែ​ទៅកាន់​ស្រុកកំណើត​នា​ខេត្តតាកែវ នៅ​ថ្ងៃទី២៤ កក្កដា៕