​សមាជិកស្រីរូបស្រស់របស់​ក្រុម​ជួញដូរ​គ្រឿងញៀន ចេញ​សារភាព​បានរួម​រក្ស​ជាមួយ​សាកសព​បុរសៗ​កាត់​ក្បាល និង​ផឹក​ឈាម​ពួកគេ​

សមាជិកនៃក្រុមជួញដូរគ្រឿងញៀនស្រីម្នាក់ នៅក្នុងប្រទេសម៉ិស៊ីកូ បានទទួលសារភាពក្នុងអំឡុងបទសម្ភាសមួយថា នាងបានរួមភេទជាមួយជាបុរសកាត់ក្បាលជាច្រើននាក់ ដែលត្រូវបានសម្លាប់ដោយអ្នករួមការងារជាមួយនាង ។

នាង Juana អាយុ ២៨ ឆ្នាំ ដែលគេក៏ស្គាល់ឈ្មោះថា La Peque មកពីពី Baja រដ្ឋកាលីហ្វ័រញ៉ា, និយាយថា នាងក្លាយជាអ្នកជាប់ពាក់ព័ន្ធក្នុងគ្រឿងញៀននេះ និងញៀនស្រា កាលពីនាងនៅក្មេងម្លេះ ។

នៅពេលនាងអាយុ ១៥ ឆ្នាំ, នាងបានមានផ្ទៃពោះ ជាមួយបុរសបុរសអាយុ ៣៥ ឆ្នាំ ម្នាក់ ។ …ដើម្បីផ្គត់ផ្គង់ជីវភាពខ្លួនឯង និងកូនរបស់នាង នាងក៏បានសម្រេចចិត្តធ្វើស្រីរកស៊ីផ្លូវភេទ ។

នៅពេលនាងពុំអាចរកលុយបានគ្រប់គ្រាន់ពីរបររកស៊ីផ្លូវភេទនេះ, Juana ក៏បានក្លាយជាសមាជិកក្រុមជួញដូរគ្រឿងញៀន Zetas ។ គ្រាដំបូង, នាងបានធ្វើការជាអ្នកឃ្លាំមើល ។

ថ្ងៃខ្លះ, នាងត្រូវធ្វើការ ៨ ម៉ោង នៅគ្រាមួយនោះ ។ ហើយប្រសិនបើនាងបរាជ័យក្នុងការងារ, នាងត្រូវបានគេចាប់ចង និងឲ្យហូបតែ១ពេលក្នុង១ថ្ងៃ ។ Juana បន្ទាប់មក ក្លាយជាឃាតករស៊ីឈ្នួល ។

នាងបានបញ្ចេញឲ្យដឹងថា ក្រោយសម្លាប់បុរសៗជាបន្តបន្ទាប់, នាងបានរួមភេទជាមួយសាកសព និងផឹកឈាមរបស់ពួកគេ ។ ទីបំផុត Juana ត្រូវបានចាប់ខ្លួន និងកាត់ទោសពីបទមនុស្សឃាត ៕


Related Posts