ធ្លាប់ជាប់ពន្ធនាគារពីបទប្រើប្រាស់គ្រឿងញៀន រត់ការចេញមកវិញមិនរាងចាលបន្តសកម្មភាពជួញដូរទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ

ខេត្តកណ្តាលៈ បុរសម្នាក់ធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការជាប់គុករយៈពេលមួយឆ្នាំ រត់ការអស់រាប់ពាន់ដុល្លារចេញមកវិញ មិនរាងចាល បន្តសកម្មភាពកាន់តែធំជាងមុនគឺធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនជាមួយស្រីស្នេហ៏ម្នាក់ទៀត ដើម្បីចាត់ការតាមច្បាប់ ។

ប្រតិបត្តិការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀននេះធ្វើឡើង កាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចបន្ទប់ផ្ទះសំណាក់មួយកន្លែងយីហោ “ហេងឡុង” ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ។ ប្រតិបត្តិនេះ សមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតមហ្វេតាមីន ហៅម៉ាទឹកកកចំនួន២៣កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១, ប្រាក់រៀលចំនួន២០ម៉ឺនរៀល, ប្រាក់ដុល្លាចំនួន១០០ដុល្លា,ខ្សែដៃ(ក្រឡៃ)លោហធាតុ ពណ៌លឿងចំនួន០១ខ្សែ,ទូរសព្ទ័ចំនួន០៦គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ជួញដូរ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនជួញដូរគ្រឿងញៀននោះ ទី១-ឈ្មោះ សំណាង បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរ សន្តិសុខឯកជន ទី២-ឈ្មោះ អឿ មុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកោស-ជប់ បច្ចុប្បន្នស្នាក់នៅក្នុងភូមិ/ឃុំកើតហេតុជាមួយគ្នា ហើយក៏ត្រូវជាគូរសង្សា រស់នៅមួយគ្នាដោយលួចលាក់ផងដែរ។

ប្រភពដដែលបានបន្តថា ជនល្មើសខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន ធ្លាប់ត្រូវបានសមត្ថកិច្ចកំណត់ និងតាមដាន ។ នៅមុនពេលកើតហេតុសមត្ថកិច្ចប៉ូលិសស្រុកអង្គស្នួលទទួលបានព័ត៌មានថា ជនល្មើសមានលាក់ទុកគ្រឿងញៀន ដើម្បីធ្វើសកម្មភាពជូញដូរនៅក្នុងបន្ទប់ផ្ទះសំនាក់ខាងលើនេះ ទើបលោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុកដឹកនាំកម្លាំងជំនាញសហការជាមួយម្ចាស់ផ្ទះសំណាក់ ឆ្មក់ចូលទៅបង្រ្កាបឃាត់ខ្លួនជនល្មើសទាំង២នាក់ ដកហូតវត្ថុតាងពាក់ព័ន្ធដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនល្មើសឈ្មោះ សំណាង បញ្ញា បានសារភាពថា កន្លងមកខ្លួនធ្លាប់ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកអង្គស្នួលចាប់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ ពេលទៅដល់តុលាការខេត្តកណ្តាល ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោយមកម្តាយរបស់ខ្លួនបានលក់ដីស្រែបានលុយជាច្រើនពាន់ដុល្លារត់ការដោះលែងឲ្យមានសេរីភាពវិញ ខណៈដែលខ្លួនទើបជាប់ពន្ធនាគាររយៈពេល០១ឆ្នាំ ។ ក្រោយពីចេញេពីពន្ធនាគាររូបគេនៅតែមិនអាចផ្តាច់ពីគ្រឿងញៀនបានចេះតែប្រើប្រាស់បន្ត រហូតបែកគំនិតជួញដូរគ្រឿងញៀនថែមទៀត ទីបំផុតក៏ត្រូវសមត្ថកិច្ចប៉ូលិសចាប់ខ្លួនម្តងទៀត ៕

ធ្លាប់ជាប់ពន្ធនាគារពីបទប្រើប្រាស់គ្រឿងញៀន រត់ការចេញមកវិញមិនរាងចាលបន្តសកម្មភាពជួញដូរទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ធ្លាប់ជាប់ពន្ធនាគារពីបទប្រើប្រាស់គ្រឿងញៀន រត់ការចេញមកវិញមិនរាងចាលបន្តសកម្មភាពជួញដូរទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ធ្លាប់ជាប់ពន្ធនាគារពីបទប្រើប្រាស់គ្រឿងញៀន រត់ការចេញមកវិញមិនរាងចាលបន្តសកម្មភាពជួញដូរទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ធ្លាប់ជាប់ពន្ធនាគារពីបទប្រើប្រាស់គ្រឿងញៀន រត់ការចេញមកវិញមិនរាងចាលបន្តសកម្មភាពជួញដូរទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ធ្លាប់ជាប់ពន្ធនាគារពីបទប្រើប្រាស់គ្រឿងញៀន រត់ការចេញមកវិញមិនរាងចាលបន្តសកម្មភាពជួញដូរទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ធ្លាប់ជាប់ពន្ធនាគារពីបទប្រើប្រាស់គ្រឿងញៀន រត់ការចេញមកវិញមិនរាងចាលបន្តសកម្មភាពជួញដូរទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ធ្លាប់ជាប់ពន្ធនាគារពីបទប្រើប្រាស់គ្រឿងញៀន រត់ការចេញមកវិញមិនរាងចាលបន្តសកម្មភាពជួញដូរទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ធ្លាប់ជាប់ពន្ធនាគារពីបទប្រើប្រាស់គ្រឿងញៀន រត់ការចេញមកវិញមិនរាងចាលបន្តសកម្មភាពជួញដូរទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ

ប្រភព៖ nokorwatnews

  • ធ្លាប់ជាប់ពន្ធនាគារពីបទប្រើប្រាស់គ្រឿងញៀន រត់ការចេញមកវិញមិនរាងចាលបន្តសកម្មភាពជួញដូរទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:កំសាន្ត
Tags: