ប្រជាជន​ទួរគី​ចង់​កាត់ទោស​ប្រហារជីវិត មនុស្ស​៦​ពាន់​នាក់ ដែល​ចាប់​ខ្លួន​ក្រោយ​រដ្ឋប្រហារ

ប្រជាជនទួរគីរាប់ពាន់នាក់ ចង់ឲ្យមានការកាត់ទោសប្រហារជីវិតដល់កងកម្លាំងបះបោរទាំងឡាយ ដែលរួមដៃគ្នាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលកើតឡើងដោយការបោះឆ្នោត ដោយបង្កឲ្យមានការសម្លាប់មនុស្សអស់២០៨នាក់ និងរបួស១៥០០នាក់ផ្សេងទៀត តែការសម្រេចយ៉ាងណា ចំពោះការចង់បានរបស់ប្រជាជនទួរគីនេះ គឺត្រូវសម្រេចលើរដ្ឋសភា ដែលគេនឹងប្រជុំសម្រេចពេលក្រោយ ។
“ហេតុអ្វីបានជាខ្ញុំត្រូវចិញ្ចឹមអ្នកទាំងនោះក្នុងពន្ធនាគារដល់ទៅរាប់ឆ្នាំ? នេះជាអ្វីដែលប្រជាជនយើងបាននិយាយ” នេះជាសម្ដីផ្ទាល់របស់លោក Erdogan ប្រធានាធិបតីទួរគី ដោយលោក Erdogan ក៏ធ្លាប់បញ្ជាក់កាលពីដំណើរការរដ្ឋប្រហារនាថ្ងៃដំបូងដែរ ដោយលោកបញ្ជាក់ថា “អ្នកធ្វើរដ្ឋប្រហារទាំងនោះ នឹងបង់ខាតតម្លៃរបស់ខ្លួនដ៏មហាសាល សម្រាប់ទង្វើរបស់ពួកគេក្នុងថ្ងៃនេះ”
មន្ត្រីរដ្ឋាភិបាលនៃក្រសួងមហាផ្ទៃចំនួន៨៧៧៧នាក់ត្រូវបានគេដកតំណែង ហើយមនុស្ស៦០០០នាក់ត្រូវបានចាប់ខ្លួន ក្នុងចំណោមនោះមាន១០៣នាក់ ជាឧត្ដមសេនីយ៍ និងឧត្ដមនាវី ត្រូវជាឋានៈខ្ពស់បំផុតទី៣ ក្នុងជួរយោធាទួរគី ហើយលោកឧត្ដមសេនីយ៍ Akin Ozturk ជាអតីតមេបញ្ជាការកងទ័ពអាកាស បានសារភាពថា លោកជាអ្នករៀបគម្រោងធ្វើរដ្ឋប្រហារនេះ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី ។
ចំពោះការសម្រេច ដាក់ទោសអ្នកដែលបះបោរធ្វើរដ្ឋប្រហារនោះយ៉ាងណា លោក Erdogan បានបញ្ជាក់ថា លោកនឹងគោរពតាមការសម្រេចចិត្តរបស់រដ្ឋសភា ហើយលោកគ្រាន់តែប្រើឋានៈជាប្រធានាធិបតី ដើម្បីអនុម័តលើសេចក្ដីសម្រេចនោះប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ទួរគីបានសម្រេចលុបបំបាត់ទោសប្រហារជីវិតតាំងពីឆ្នាំ២០០២មកម្ល៉េះ ហើយវាត្រូវបានលុបបំបាត់បានទាំងស្រុង នៅឆ្នាំ២០០៤ ដែលជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធសិទ្ធិមនុស្សក្នុងប្រទេសនេះ ដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប (EU) ហើយលោក Federica Mogherini ជាប្រធានផ្នែកនយោបាយការបរទេសរបស់អឺរ៉ុប បានបញ្ជាក់ថា បើទួរគីពិតជាសម្រេចឲ្យមានទោសប្រហារជីវិតមែន នោះទួរគីនឹងមិនអាចចូលជាសមាជិកសហភាពអឺរ៉ុបបានទេ ៕

ប្រជាជន​ទួរគី​ចង់​កាត់ទោស​ប្រហារជីវិត មនុស្ស​៦​ពាន់​នាក់ ដែល​ចាប់​ខ្លួន​ក្រោយ​រដ្ឋប្រហារ ប្រជាជន​ទួរគី​ចង់​កាត់ទោស​ប្រហារជីវិត មនុស្ស​៦​ពាន់​នាក់ ដែល​ចាប់​ខ្លួន​ក្រោយ​រដ្ឋប្រហារ ប្រជាជន​ទួរគី​ចង់​កាត់ទោស​ប្រហារជីវិត មនុស្ស​៦​ពាន់​នាក់ ដែល​ចាប់​ខ្លួន​ក្រោយ​រដ្ឋប្រហារ

ប្រភព៖ kqube

  • ប្រជាជន​ទួរគី​ចង់​កាត់ទោស​ប្រហារជីវិត មនុស្ស​៦​ពាន់​នាក់ ដែល​ចាប់​ខ្លួន​ក្រោយ​រដ្ឋប្រហារ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:កំសាន្ត
Tags: