មេដឹកនាំ​ហ្វី​លី​ពី​ន​ប្រកាស​ចុះ​ចេញពី​តំណែង​ភ្លាម​ បើ​កម្ចាត់​ក្រុម​ជួញដូរ​គ្រឿងញៀន​មិន​អស់​ក្នុង​រយៈពេល​០៦​ខែ​

ត្រឹមរយៈពេលតែប្រមាណ២សប្តាហ៍ប៉ុណ្ណោះ ក្រោយការចូលកាន់តំណែងរបស់លោក Rodrigo Duterte ជាប្រធានាធិបតីហ្វីលីពីន តួលេខបានបង្ហាញឲ្យឃើញថា ក្រុមជួញដូរថ្នាំញៀននៅក្នុងប្រទេសហ្វីលីពីនជាង១០០នាក់ត្រូវបានបាញ់សម្លាប់, ៤៣.០០០នាក់ត្រូវបានចាប់ខ្លួន និងចំនួនជាង៦០.០០០នាក់បានចេញមកសារភាពនៅចំពោះមុខសមត្ថកិច្ច ក្នុងបទប្រើប្រាស់គ្រឿងញៀន ខណៈលោកប្រធានាធិបតី Rodrigo Duterte បានប្រកាសរួចហើយថា ក្នុងរយៈពេល០៦ខែ បើកម្ចាត់ក្រុមជួញដូរថ្នាំញៀនមិនអស់ពីក្នុងប្រទេសទេនោះ លោកនឹងចុះចេញពីតំណែងភ្លាម ដោយលោកបានសុំទោសជាមុនចំពោះក្រុមគ្រួសារសាច់ញាតិជនពាក់ព័ន្ធនឹងគ្រឿងញៀនទាំងនោះ ។

ក្រោមកណ្តាប់ដៃដែករបស់លោកប្រធានាធិបតី Rodrigo Duterte អាយុ៧១ឆ្នាំរូបនេះ បានធ្វើឲ្យក្រុមជួញដូរថ្នាំញៀនក្នុងប្រទេសហ្វីលីពីនមានជម្រើសតែ២គត់ប៉ុណ្ណោះ គឺ ៖ ទី១-ចេញមុខសារភាពនៅចំពោះមុខសមត្ថកិច្ចប៉ូលិស ដើម្បីគេចផុតពីសេចក្តីស្លាប់ និងទី២-ត្រូវតែស្លាប់ ។ចាប់តាំងពីបានឡើងកាន់មុខតំណែងជាប្រធានាធិបតីហ្វីលីពីនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦មក លោក Rodrigo Duterte បានបញ្ចេញនូវចំណាត់ការដាច់ណាត់ចំពោះការកម្ចាត់គ្រឿងញៀន និងការប្រឆាំងអំពើពុករលួយ ៕

មេដឹកនាំ​ហ្វី​លី​ពី​ន​ប្រកាស​ចុះ​ចេញពី​តំណែង​ភ្លាម​ បើ​កម្ចាត់​ក្រុម​ជួញដូរ​គ្រឿងញៀន​មិន​អស់​ក្នុង​រយៈពេល​០៦​ខែ​ មេដឹកនាំ​ហ្វី​លី​ពី​ន​ប្រកាស​ចុះ​ចេញពី​តំណែង​ភ្លាម​ បើ​កម្ចាត់​ក្រុម​ជួញដូរ​គ្រឿងញៀន​មិន​អស់​ក្នុង​រយៈពេល​០៦​ខែ​ មេដឹកនាំ​ហ្វី​លី​ពី​ន​ប្រកាស​ចុះ​ចេញពី​តំណែង​ភ្លាម​ បើ​កម្ចាត់​ក្រុម​ជួញដូរ​គ្រឿងញៀន​មិន​អស់​ក្នុង​រយៈពេល​០៦​ខែ​

ប្រភព៖ dtn7

  • មេដឹកនាំ​ហ្វី​លី​ពី​ន​ប្រកាស​ចុះ​ចេញពី​តំណែង​ភ្លាម​ បើ​កម្ចាត់​ក្រុម​ជួញដូរ​គ្រឿងញៀន​មិន​អស់​ក្នុង​រយៈពេល​០៦​ខែ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:កំសាន្ត
Tags: