មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អាមេរិក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី

មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មក​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នា​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា។

ក្នុង​ពេល​ដែល​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) មក​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នេះ គឺ​លោក​មិន​បាន​ថ្លែង​អ្វី​ទេ ជាមួយ​អ្នក​សារព័ត៌មាន​ទេ។

ថ្ងៃ​ទី​១៩ ខែ​កក្កដា នេះ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ទស្សនកិច្ច​របស់ លោក ថម ម៉ាលីណូស្គី នៅ​កម្ពុជា ហើយ​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក គឺ​ដើម្បី​បញ្ជាក់​ពី​សារសំខាន់​នៃ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

ក្រៅ​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក៏​មាន​វត្តមាន​ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក អ៊ូ វីរៈ ដែល​លោក​ទើប​វិល​ពី​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ក្នុង​ថ្ងៃ​នេះ​ដែរ។

អ៊ូ វីរៈ កែម ឡី ៨៥៥
ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ (រូប​ឆ្វេង) មក​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នា​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។