បុរស​ឥណ្ឌា​ចិត្តបុណ្យ ធ្វើ​មេបា​រៀបការ​ឱ្យ​នារី ៤៧២ នាក់​

6 Videos


បុរសជាសេដ្ឋីជនជាតិឥណ្ឌាម្នាក់ឈ្មោះ Mahesh Savani អាយុ ៤៧ ឆ្នាំ អ្នកជំនួញអចលនទ្រព្យ បានចេញប្រាក់បានចេញមុខធ្វើជាមេបាឱ្យកូនក្រមុំ ៤៧២ នាក់ ក្នុងរយៈពេល ៨ ឆ្នាំកន្លងមក ។

គ្រប់ស្ត្រីដែលចូលមកឱ្យសេដ្ឋីនេះជួយ ត្រូវមានលិខិតមរណភាពរបស់ឪពុកជាមុនសិន ។ ក្នុងពិធីរៀបការមួយលើកៗ លោក Mahesh Savani ត្រូវចំណាយប្រាក់ទាំងគ្រឿងសម្អាង ទាំងភោជនាហារអស់ ៤០ ម៉ឺនរូពី (Rupee ប្រាក់ឥណ្ឌា) ជាង ៦ ពាន់ដុល្លារអាមេរិក ។

P9

បុរស​ឥណ្ឌា​ចិត្តបុណ្យ ធ្វើ​មេបា​រៀបការ​ឱ្យ​នារី ៤៧២ នាក់​

លោក Mahesh Savani បាននិយាយថា «គ្រាដំបូងដែលលោកធ្វើជា «ឪក្រមុំ» ខានមិនបាននោះ គឺកើតពីញាតិនៅឆ្ងាយៗដែលបានបាត់បង់ជីវិត, គាត់មានក្តីអាណិតអាសូរ ក៏សម្រេចចិត្តធ្វើជាមេបាបណ្តោះអាសន្នក្នុងពិធីរៀបមង្គលការពីពេលនោះមក ក្រោយៗមកគាត់ក៏ជួយរាល់ស្ត្រីដែលត្រូវការមានគ្រួសារ តាមទំនៀមទម្លាប់របស់ឥណ្ឌា ។ នារី ៤៧ នាក់ដំបូង លោកបានរៀបចំជាគូៗ ដាច់ដោយឡែកពីគ្នា តែគូក្រោយៗមកបានរៀបការជាក្រុមរួមគ្នាតែមួយតែម្តង ដើម្បីកុំឱ្យខាតពេលវេលា ។ កូនក្រមុំម្នាក់ដែលបានឆ្លងកាត់ការរៀបការ បាននិយាយថា «លោក Savani យកចិត្តទុកដាក់ដូចជាកូនស្រីរបស់ខ្លួនអ៊ីចឹង ហើយជាងនេះទៀត ប្រសិនបើ ស្ត្រីណាមានគភ៌ លោក Savani បានបញ្ជូនទៅកាន់មន្ទីរពេទ្យទៀត នេះជាទឹកចិត្តបរិសុទ្ធរបស់គាត់ពិតៗ »សូរ្យកាន្ត (news sanook)