បុរស​តឿ​សុខ​ចិត្ត​ដើរ​ពី​ផ្ទះ​ជាង​៥​ពាន់​ម៉ែត្រ ដើម្បី​ប្រាក់​២​ម៉ឺន​រៀល

ដំណើរ​មួយ​ៗ​លើ​ផ្លូវ រី​ឯ​ដៃ​ម្ខាង​មាន​កាន់​ជញ្ជីង​ថ្លឹង​ទម្ងន់​​​បោះ​ពួយ​ដោយ​ជំហាន​យឺត​ៗ បុរស​កម្ពស់​មិន​ដល់​១ម៉ែត្រ៥០ សុខ​ចិត្ត​ដើរ​ពី​ផ្ទះ​ចម្ងាយ​ជាង​៥​ពាន់​ម៉ែត្រ​ទៅ​ទីតាំង​ប្រកប​របរ​ខ្លួន ដើម្បី​សល់​ប្រាក់​២​ម៉ឺន​រៀល។​

 

បុរស​តឿ​សុខ​ចិត្ត​ដើរ​ពី​ផ្ទះ​ជាង​៥​ពាន់​ម៉ែត្រ ដើម្បី​ប្រាក់​២​ម៉ឺន​រៀល

 
បុរស​មាឌ​តូច​សម្បុរ​ខ្មៅ​រូប​នេះ មាន​ឈ្មោះ​ថា ថង តឹក រស់​ចិញ្ចឹម​ជីវិត​ដោយ​សារ​ជញ្ជីង និង​ខាត់​​ស្បែក​ជើង អស់​ជាង​៣០​ឆ្នាំ​មក​ហើយ។​ លោក​ត្រូវ​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រលឹម​ដើម្បី​ដើរ​ពី​ម្ដុំ​ផ្សារ​ប៉េ​សេ​ទៅ​អូ​ឫស្សី​ ​ហើយ​ក្នុង​មួយ​ថ្ងៃ​អាច​រក​បាន​ពី​១ម៉ឺន ទៅ​២​ម៉ឺន​រៀល។

 

“ថ្ងៃ​ណា​ហេង​ក៏បាន ពេល​ណា​ស៊យ​ក៏​អត់​ទៅ ចឹង​មាន​តែ​ដើរ​ទើប​សល់​លុយ ចិញ្ចឹម​ខ្លួន​រស់”។ លោក​ តឹក និយាយ​បណ្ដើរ​ជូត​ញើស​បណ្ដើរ។ ​អ្នក​កើត​នៅ​ខេត្ត​តាកែវ​បន្ត​ថា លោក​មាន​កូន​៣​នាក់ តែ​ស្លាប់​អស់​២ នាក់​ទៅ​ហើយ។ បុរស​អាយុ​ជាង​៥០​ឆ្នាំ​រូប​នេះ​និយាយ​ថា លោក​មិន​អាច​ដូរ​​ទៅ​ប្រកប​របរ​អ្វី​ផ្សេង​ឡើយ​ដោយ​សារ​ខ្លួន​ពុំ​មាន​ចំណេះ ដូច្នេះ​មាន​តែ​សន្សំ​ត្បិត​ត្បៀត​ពី​របរ​នេះ​ប៉ុណ្ណោះ៕

 

បុរស​តឿ​សុខ​ចិត្ត​ដើរ​ពី​ផ្ទះ​ជាង​៥​ពាន់​ម៉ែត្រ ដើម្បី​ប្រាក់​២​ម៉ឺន​រៀល

 
អត្ថបទ៖ លឹម សុ​នា​​

  • បុរស​តឿ​សុខ​ចិត្ត​ដើរ​ពី​ផ្ទះ​ជាង​៥​ពាន់​ម៉ែត្រ ដើម្បី​ប្រាក់​២​ម៉ឺន​រៀល已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម