សៀវ ឡុងនី និង​យ៉ាងគួ ចូល​រោងការ​ថ្ងៃ​នេះ​នៅ​ប៉េកាំង

ចុះ​ឈ្មោះ​រៀបការ​កាល​ពី​ដើម​ខែ​កក្កដា ថ្ងៃ​នេះ(ទី ១៩​ខែ​កក្កដា) ពិធី​អាពាហ៍ពិពាហ៍​ទី​១​របស់​តារា​សម្ដែង Michelle Chen និង Chen Xiao នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

 

ថ្ងៃ​នេះ (ទី​១៩ ខែ​កក្កដា) ពិធី​រៀប​មង្គល​ការ​ទី​១​របស់​គូ​ស្នេហ៍​តារា​សម្ដែង​តៃវ៉ាន់ Michelle Chen និង Chen Xiao នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ចំនួន​៣០០​នាក់។ បន្ទាប់​ពី​ចូល​រោងការ​នៅ​ទី​នេះ​រួច តួ​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” ទាំង​២​នឹង​មក​កាត់​ចំណង​ដៃ​ដៃ​នៅ​តៃវ៉ាន់​និង​ខេត្ត Anhui ចិន​ដី​គោក​ម្ដង​ទៀត។ នៅ​ក្នុង​ថ្ងៃ​មហោឡារិក​របស់​ខ្លួន សៀវ ឡុង​នី នឹង​ស្លៀក​រ៉ូប​ការ​របស់​កំពូល​អ្នក​ច្នៃ​ម៉ូដ Vera Wang និង​ពាក់​ចិញ្ចៀន​ពេជ្រ​របស់​ម៉ាក Cartier៕

 

សៀវ ឡុងនី និង​យ៉ាងគួ ចូល​រោងការ​ថ្ងៃ​នេះ​នៅ​ប៉េកាំង

 

សៀវ ឡុងនី និង​យ៉ាងគួ ចូល​រោងការ​ថ្ងៃ​នេះ​នៅ​ប៉េកាំង

 

ចុចអាន៖​ផ្ទុះ​ព័ត៌មានចៀវៃ​កំពុង​មាន​ផ្ទៃ​ពោះ ខណៈ​ពោះ​ធំ​ខុស​ពី​ធម្មតា

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
jaynestars