ញាក់​សាច់! លួច​រត់ពន្ធ​ពស់ថ្លាន់ ១០ក្បាល​ដាក់​ក្នុង​ខោ ចុង​ក្រោយ…

អាជ្ញាធរនៅក្នុងទីក្រុងចាកាតា (Jakarta) ប្រទេសឥណ្ឌូណេស៊ី បានឃាត់ខ្លួនជនបរទេសម្នាក់ ដែលបានព្យាយាមលួចរត់ពន្ធសត្វពស់ជាច្រើនក្បាល ដាក់នៅក្នុងខោ ដើម្បីឆ្ពោះទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ញាក់​សាច់! លួច​រត់ពន្ធ​ពស់ថ្លាន់ ១០ក្បាល​ដាក់​ក្នុង​ខោ ចុង​ក្រោយ…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាជនបរទេសរូបនោះមានឈ្មោះថា Koufiah Jihad Zaki ត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីឆ្លងកាត់ច្រកទ្វាត្រួតពិនិត្យមុនពេលឡើងយន្តហោះ នៅឯអាកាសយានដ្ឋាន Soekarno-Hatta International Airport ក្រោយរកឃើញថាមានសត្វពស់តូចៗ ចំនួន១០ក្បាលលាក់នៅក្នុងខោរបស់គាត់។

អនុប្រធានក្រុមហ៊ុន Garuda Indonesia Corporate Communications លោក Benny Sigar Butarbutar បាននិយាយថា «ការស្កេននៅច្រកទ្វាត្រួតពិនិត្យបង្ហាញឲ្យឃើញថា មានសត្វពស់ជាច្រើនក្បាលលាក់នៅក្នុងខោ និងស្រោមជើងរបស់ជនសង្ស័យ ។ ជនសង្ស័យបានរុំសត្វពស់ជុំវិញជើងទាំង២របស់គេ ខណៈសត្វពស់ទាំងនោះគឺជាពស់ថ្លាន់»។

យ៉ាងណាមិញ ការស៊ើបអង្កេតជំហានដំបូងបានរកឃើញថា ជនសង្ស័យព្យាយាមលួចរត់ពន្ធសត្វពស់ទាំងនោះដើម្បីយកទៅលក់នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕

ញាក់​សាច់! លួច​រត់ពន្ធ​ពស់ថ្លាន់ ១០ក្បាល​ដាក់​ក្នុង​ខោ ចុង​ក្រោយ…
ប្រែសម្រួល ៖ sabay (សេង ឡុង)
ប្រភព ៖ asiancorrespondent

  • ញាក់​សាច់! លួច​រត់ពន្ធ​ពស់ថ្លាន់ ១០ក្បាល​ដាក់​ក្នុង​ខោ ចុង​ក្រោយ…已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: