​តារា​​សម្តែង​​ជើង​​ចាស់​៣ទសវត្សរ៍​​​​ទទួល​​មរ​ណៈ​​ភាព​​ហើយ

រាជធានីភ្នំពេញ ៖ អតីត​​តារា​សម្តែង​​៣​ទសវត្សរ៍អ្នកស្រី ភួង ផ​ល្លី បាន​ទទួល​មរ​ណ​​ភាព​ហើយ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​កក្កដា ២០១៦ ដោយ​រោគាពាធ ក្នុង​ជ​ម្មា​យុ​៦៧​ឆ្នាំ​ ។ សព​របស់​​អ្នកស្រី​​បាន​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​កោះ​ ក្នុងរាជធានី​ភ្នំពេញ ខណៈ​​ដែល​ក្រុម​គ្រួសារ​របស់​អ្នកស្រី​​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​​ដែល​ជា​សាច់ញាតិ និង​មិត្ត​ភ​ក្តិ ​ជា​អ្នក​សិ​ល្បៈ​រួម​ជំនាន់​ ចូលរួម​ឱ្យ​​បាន​ច្រើន​កុះ​ករ ​។

លោក ហ៊ុន សុ​ផា​នី ដែល​ត្រូវជា​ក្មួយ​​​​អ្នកស្រី ភួង ផ​ល្លី បាន​ស​សេរ​តាម​​ហ្វេ​ស​ប៊ុ​កថា យើងខ្ញុំ​ត្រូវជា​ស្វា​មី កូន ក្មួយ​ និង​ចៅ​មាន​ទុក្ខ​​ជា​ទម្ងន់ ​ដោយ​អ្នកស្រី ភួង ផ​ល្លី បាន​ទទួល​មរ​ណៈ​ភាព​ កាល​ព្រឹក​ថ្ងៃ​ទី​១៨ ​កក្កដា ​ដោយ​រោ​គា​ពា​ធ ហើយ​ការ​ជូន​ជា​ដំណឹង​នេះ​ ក៏​ជា​ការអញ្ជើញ​ញា​​ត្តិ​មិត្ត​​ជិត​ឆ្ងាយ​គ្រួសារ​នៃ​សព​ចូលរួម​រំលែក​ទុក្ខ​ ​។

គួររំលឹកថា អ្នកស្រី ភួង ផ​ល្លី បាន​ចូល​ប្រឡូក​វិស័យ​សិ​ល្បៈ​​តាំងពី​ទសវត្ស​​ឆ្នាំ​៦០​​មកម្ល៉េះ ពោល​គឺ​​អ្នកស្រី​បាន​ចាប់ផ្តើម​សម្តែង​តាំង​ពី​តួអង្គ​​ឯក រហូត​ដល់​តួអង្គ​ម្តាយ​ នា​ទស​វត្ស​ឆ្នាំ​៨០ និង​​៩០​ ។ ក្នុង​ទសវត្ស​​ឆ្នាំ​៩០ ទស្សនិកជន​ប្រាកដជា ​នៅ​មិន​ទាន់​ភ្លេច​នៅ​ឡើយ​​ទេ ដែល​អ្នកស្រី ភួង ផ​ល្លី បាន​ដើរតួ​ភាគច្រើន​ជា​តួ​ម្តាយ​ ដែល​មាន​អត្ត​ចរិត​​កាច​ឆ្នាស់ឆ្នើម ហើយ​កេរ្តិ៍​របស់​អ្នកស្រី​ក៏​មាន​ភាព​​ល្បីល្បាញ​ផង​ដែរ​នា​ពេល​នោះ ។

​ខណៈ​​​ដែល​ខ្សែ​រឿង​​​អ្នកស្រី​ទទួល​បានការ​គាំទ្រ​ ​នា​ឆ្នាំ​១៩៧៥​ មាន​ដូច​ជា​រឿង ទាវ​ឯក រតនា​វង្ស និង​រឿង​ថ្ងៃ​ព្រាត់ ថ្ងៃ​ជួប ​។​ល។ ​

ប្រភព ៖
កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ស្រដៀងគ្នានេះផងដែរ អតីតតារាសម្តែងតួម្តាយកាចឆ្នាសឆ្នើម ក្នុងទសវត្សរ៍ឆ្នាំ៩០ អ្នកស្រី ឌឿ ដារ៉ាស៊ី បានទទួលមរណភាពហើយ ក្នុងអាយុ៦៧ឆ្នាំ ដោយសារជំងឺគាំងបេះដូង និងពុកឆ្អឹង កាលពីថ្ងៃទី២០ មេសា ២០១៤ វេលាម៉ោង៧ និង២០នាទីយប់ នៅក្នុងគេហដ្ឋានរបស់អ្នកស្រី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខាងក្រោយផ្សារដីហុយ ។

ដំណឹងពីមរណភាពរបស់អតីតតារាសម្តែងរូបនេះ ត្រូវបានប្រធានសមាគមសិល្បករខ្មែរ លោកសុះ ម៉ាច បានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីជាការផ្តល់ដំណឹងដល់សាធារណជន ជាពិសេសសិល្បករខ្មែរបានជ្រាបជាព័ត៌មាន ។

ក្នុងសារដែលបានបង្ហោះ ប្រធានសមាគមសិល្បករខ្មែរ លោកសុះ ម៉ាច បានសរសេរថា អតីតតារាសម្តែងជាតួម្តាយកាចឆ្នាសឆ្នើមអ្នកស្រី ឌឿ ដារ៉ាស៊ី បានទទួលមរណភាព កាលពីល្ងាចថ្ងៃអាទិត្យ កន្លងទៅ ដោយសារជំងឺគាំងបេះដូង ខណៈជំងឺពុកឆ្អឹងគ្រូពេទ្យអស់លទ្ធភាពព្យាបាល ។

លោកសុះ ម៉ាច បានបន្ថែមថា លោកយាយ ឌឿ ដារ៉ាស៊ី មានជន្មាយុ៦៨ឆ្នាំ និងបានចូលបម្រើ វិស័យសិល្បៈ អំឡុងឆ្នាំ១៩៩០ ក្នុងនាមជាតួម្តាយឆ្នាសឆ្នើមបានយ៉ាងស័ក្តិសម ។ ក្នុងនាមប្រធានសមាគម សូមសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារ បន្ទាប់ពីទទួលបានដំណឹងនេះ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload