បុរស​តឿ​សុខ​ចិត្ត​ដើរ​ពី​ផ្ទះ​ជាង​៥​ពាន់​ម៉ែត្រ ដើម្បី​ប្រាក់​២​ម៉ឺន​រៀល

ដំណើរមួយៗលើផ្លូវ រីឯដៃម្ខាងមានកាន់ជញ្ជីងថ្លឹងទម្ងន់បោះពួយដោយជំហានយឺតៗ បុរសកម្ពស់មិនដល់១ម៉ែត្រ៥០ សុខចិត្តដើរពីផ្ទះចម្ងាយជាង៥ពាន់ម៉ែត្រទៅទីតាំងប្រកបរបរខ្លួន ដើម្បីសល់ប្រាក់២ម៉ឺនរៀល។

បុរស​តឿ​សុខ​ចិត្ត​ដើរ​ពី​ផ្ទះ​ជាង​៥​ពាន់​ម៉ែត្រ ដើម្បី​ប្រាក់​២​ម៉ឺន​រៀល

បុរសមាឌតូចសម្បុរខ្មៅរូបនេះ មានឈ្មោះថា ថង តឹក រស់ចិញ្ចឹមជីវិតដោយសារជញ្ជីង និងវ៉ៃសារាងស្បែកជើង អស់ជាង៣០ឆ្នាំមកហើយ។ លោកត្រូវចេញពីផ្ទះតាំងពីព្រលឹមដើម្បីដើរពីម្ដុំផ្សារប៉េសេទៅអូឫស្សី ហើយក្នុងមួយថ្ងៃអាចរកបានពី១ម៉ឺន ទៅ២ម៉ឺនរៀល។

“ថ្ងៃណាហេងក៏បាន ពេលណាស៊យក៏អត់ទៅ ចឹងមានតែដើរទើបសល់លុយ ចិញ្ចឹមខ្លួនរស់”។ លោក តឹក និយាយបណ្ដើរជូតញើសបណ្ដើរ។ អ្នកកើតនៅខេត្តតាកែវបន្តថា លោកមានកូន៣នាក់ តែស្លាប់អស់២ នាក់ទៅហើយ។ បុរសអាយុជាង៥០ឆ្នាំរូបនេះនិយាយថា លោកមិនអាចដូរទៅប្រកបរបរអ្វីផ្សេងឡើយដោយសារខ្លួនពុំមានចំណេះ ដូច្នេះមានតែសន្សំត្បិតត្បៀតពីរបរនេះប៉ុណ្ណោះ៕

បុរស​តឿ​សុខ​ចិត្ត​ដើរ​ពី​ផ្ទះ​ជាង​៥​ពាន់​ម៉ែត្រ ដើម្បី​ប្រាក់​២​ម៉ឺន​រៀល

អត្ថបទ៖ លឹម សុនា
ប្រភព៖ sabay

  • បុរស​តឿ​សុខ​ចិត្ត​ដើរ​ពី​ផ្ទះ​ជាង​៥​ពាន់​ម៉ែត្រ ដើម្បី​ប្រាក់​២​ម៉ឺន​រៀល已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: