ឡេះ តើក បង្ហើប​ថា ​គ្មាន​​​កីឡាករ​ថៃ​​ណា​ជា​ឧបសគ្គសម្រាប់​​​​​ដណ្ដើម​ខ្សែក្រវាត់​ PNN

អ្នកប្រដាល់ពូកែទាត់ ឡេះ តើក បានអះអាងពីគោលជំហររបស់ខ្លួន ដោយមិនមានកីឡាករថៃរូបណាជាឧបសគ្គសម្រាប់គេនោះទេ ក្នុងការប្រជែងឡើងទៅវគ្គបន្ត នៃការប្រកួតដណ្ដើមខ្សែក្រវាត់សមរភូមិអ្នកប្រយុទ្ធនៅសង្វៀន PNN។

ឡេះ តើក បង្ហើប​ថា ​គ្មាន​​​កីឡាករ​ថៃ​​ណា​ជា​ឧបសគ្គសម្រាប់​​​​​ដណ្ដើម​ខ្សែក្រវាត់​ PNN
កីឡាករ ឡេះ តើក

កីឡាករមានសញ្ជាតិឥស្លាមរូបនេះបានឲ្យដឹងថា កម្រិតក្បាច់គុនរបស់កីឡាករថៃទាំង ៤នាក់ដែលជាបេក្ខភាពដណ្ដើមខ្សែក្រវាត់ខាងលើគ្មាននរណាម្នាក់ធ្វើឲ្យរូបគេព្រួយបារម្ភនោះទេពោលគឺធម្មតាសម្រាប់គេ។ បើតាមការគិតមើលរបស់គេ មានតែកីឡាករថៃ Chokdee Sok Thanapetch ម្នាក់ប៉ុណ្ណោះ ដែលខ្លាំង។

កីឡាករដែលកំពុងមានពិន្ទុលើសគេក្នុងកម្មវិធីខាងលើរូបនេះបញ្ជាក់ថា កីឡាករថៃដែលល្អជាងគេក្នុងចំណោមកីឡាករថៃទាំង៤នាក់គឺ Chokdee Sok Thanapetch បានប្រកួតចាញ់រូបគេរួចហើយ។ ដូចនេះពីរប្រកួតនៅសល់ ដែលត្រូវប៉ះកីឡាករថៃពីរនាក់ផ្សេងទៀតនោះរូបគេសង្ឃឹមខ្ពស់ថា អាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។

ឡេះ តើក មាន ៦ពិន្ទុពេញក្នុងចំណោម ពីរប្រកួតកន្លងមក ដោយប្រកួតទី១ឈ្នះពិន្ទុ Chokdee Sok Thanapetch និងប្រកួតទី ២ផ្ដួល Sumaee Sor Weerawan នៅទឹកទី៤។ កម្មវិធីនេះមិនមានការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ ដោយកីឡាករណាមានពិន្ទុលើសគេក្នុងពូលកម្ពុជា នឹងឡើងទៅប៉ះកីឡាករថៃដែលមានពិន្ទុលើសគេក្នុងពូលកីឡាករថៃដើម្បីប្រជែងគ្នាដណ្ដើមលេខ ១តែម្ដង៕

ឡេះ តើក បង្ហើប​ថា ​គ្មាន​​​កីឡាករ​ថៃ​​ណា​ជា​ឧបសគ្គសម្រាប់​​​​​ដណ្ដើម​ខ្សែក្រវាត់​ PNN

ឡេះ តើក បង្ហើប​ថា ​គ្មាន​​​កីឡាករ​ថៃ​​ណា​ជា​ឧបសគ្គសម្រាប់​​​​​ដណ្ដើម​ខ្សែក្រវាត់​ PNN

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
ប្រភព៖ sabay

  • ឡេះ តើក បង្ហើប​ថា ​គ្មាន​​​កីឡាករ​ថៃ​​ណា​ជា​ឧបសគ្គសម្រាប់​​​​​ដណ្ដើម​ខ្សែក្រវាត់​ PNN已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: