មាន សូនីតា នៅតែស្រស់ស្អាត ជាមួយនឹងស្ទាយ ឈុតក្រមារ

តារាសម្តែងដែល មានរូបសម្ផស្សស្រស់ស្អាត សុភាពរាបសា ព្រមទាំងមានចរិយា សាកសមជានារីខ្មែរ មាន សូនីតា បានបង្ហាញនូវ ឈុតស្ទាយថ្មី នៃសម្លៀកបំពាក់ ដែលរចនាម៉ូតពីក្រមារខ្មែរ ។

យោងតាមបណ្តាញ សង្គមហ្វេសប៊ុក របស់ មាន សូនីតា នៅព្រឹកថ្ងៃទី ១៩ ខែកក្កដានេះ បានបង្ហោះនូវរូបភាព ១សន្លឹក ធ្វើឲ្យមានភាពទាក់ទាញ ជាខ្លាំងពី សំណាក់អ្នកគាំទ្រ ដោយនាងបាន ស្លៀកឈុតសម្លៀកបំពាក់ ដែលរចនាម៉ូតពីក្រមាខ្មែរ ដោយលាយឡំនឹងភាពស៊ិចសី បញ្ចេញផ្សិត ដែលធ្វើឲ្យប្រុសៗ ស្ទើទប់ចិត្តមិនបាន ជាមួយនឹងសម្រស់ស្រស់សោភា បូករួមទាំងសម្លៀកបំពាក់មួយឈុតនេះ សម្រាប់ រូបថតមួយសន្លឹកនេះ ក៏ទទួលបានការ Like ជាច្រើនផងដែរ ពីសំណាក់អ្នកគាំទ្រ ក្រោយពីបង្ហោះ មិនទាន់បាន ១ម៉ោងផងនោះ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាសម្តែងស្រីស្អាត ដែលមានរហ័សនាមថា " រាជនីក្រមា" កញ្ញា មាន សូនីតា បានបង្ហាញវីដេអូថ្មីមួយបង្ហាញ ពីការហួសចិត្តដោយកញ្ញា ស្លៀកពាក់ខោជើងវែង និងអាវដៃវែង ប្រុងចុះហែលទឹក ។

មូលហេតុដែលកញ្ញា មាន សូនីតា បង្ហាញវីដេអូសម្តែងបែបនេះ គឺធ្វើឡើងបន្ទាប់ពី កញ្ញា កាលពីពេលកន្លងទៅថ្មីៗនេះ បានទទួលរងការរិះគន់ ថាស្លៀកឈុតហែលទឹក បញ្ចេញសាច់ស៊ិចស៊ី ។

ដូច្នេះចង់ដឹងថាវីដេអូដែល កញ្ញា មាន សូនីតា បង្ហោះនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload