James ​​ជួយ​សម្រេច​ក្ដី​ស្រមៃ​ក្មេង​ស្រី​ ដែល​​រូបរាង​ចាស់​មុន​អាយុ​​៨​ដង

James Rodriguez​ ​ខ្សែ​បម្រើ​​ក្រុម​ Real Madrid​ ​​បាន​ជួយ​សម្រេច​ក្ដី​ប្រាថ្នា ​ក្មេង​ស្រី​វ័យ​១៥​ឆ្នាំ​ម្នាក់​ ​ដែល​មាន​ជំងឺ​រាងកាយ​​ចាស់​មុន​​អាយុ​ដល់​ទៅ​៨​ដង ​​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​កូឡុំប៊ី​​ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ។

 

James ​​ជួយ​សម្រេច​ក្ដី​ស្រមៃ​ក្មេង​ស្រី​ ដែល​​រូបរាង​ចាស់​មុន​អាយុ​​៨​ដង

James Rodriguez​ ​ខ្សែ​បម្រើ​​ក្រុម​ Real Madrid​ (អាវ​ក្រហម)

 

Magali Gonzalez Sierra ​​​​​រស់​នៅ​ទីក្រុង​ Cali ប្រទេស​កូឡុំប៊ី។ នាង​មាន​ជំងឺ​ម្យ៉ាង​ឈ្មោះ​ថា Hutchinson-Gilford ​ដែល​ធ្វើ​ឲ្យ​រាងកាយ​​ចាស់​មុន​អាយុ​ធម្មតា​ដល់​ទៅ​៨​ដង ខណៈ​ដែល​នាង​អាយុ​ត្រឹម​តែ​១៥​ឆ្នាំ តែ​​​ខ្លួន​ប្រាណ​ដូច​មនុស្ស​ចាស់​អាយុ​៩០​ឆ្នាំ។ Magali ​តែង​មាន​ក្ដី​ស្រមៃ​​ចង់​ជួប​ Super Star ប្រធាន​ក្រុម​កូឡុំប៊ី​ James ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ណា​មួយ។

 

James ​​ជួយ​សម្រេច​ក្ដី​ស្រមៃ​ក្មេង​ស្រី​ ដែល​​រូបរាង​ចាស់​មុន​អាយុ​​៨​ដង

 

កីឡាករ​វ័យ​២៥​ឆ្នាំ ​បច្ចុប្បន្ន​​​កំពុង​​សម្រាក​លំហែ​​កាយ​​ក្រោយ​ចប់​ភារកិច្ច​ឲ្យ​ជម្រើស​ជាតិ​ ​តែ​រូប​គេ​បាន​ទៅ​ជួប​ និង​សួរ​សុខទុក្ខ​ Magali ​និង​គ្រួសារ​ផ្ទាល់ ធ្វើ​ឲ្យ​​ក្មេង​ស្រី​ជំទង់​រូប​នេះ​ សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​​មិន​នឹក​ស្មាន​ថា សុបិន​របស់​នាង​​ក្លាយ​ជា​ការ​ពិត។

 

James ​​ ​ដែល​កំពុង​​ត្រូវ​ក្លឹប Manchester United, Chelsea និង​ West Ham​​ ​ចង់​បាន​​រូប​នេះ​ នឹង​​ត្រឡប់​ទៅ​ក្លឹប​ Real Madrid ​វិញ នា​ពេល​ឆាប់ៗ​ខាង​មុខ​​ ដើម្បី​ត្រៀម​ប្រកួត​រដូវ​កាល​ថ្មី និង​ដោះ​ស្រាយ​ពី​អនាគត​របស់​គេ​ផង​ដែរ បន្ទាប់​ពី​អ្នកចាត់ការ​ Zinedine Zidane ​លើក​ឡើង​ថា លោក​នៅ​​តែ​មិន​ធានា​តំណែង​ជម្រើស​ដំបូង​​សម្រាប់​​រូប​គេ៕

 

James ​​ជួយ​សម្រេច​ក្ដី​ស្រមៃ​ក្មេង​ស្រី​ ដែល​​រូបរាង​ចាស់​មុន​អាយុ​​៨​ដង

 

James ​​ជួយ​សម្រេច​ក្ដី​ស្រមៃ​ក្មេង​ស្រី​ ដែល​​រូបរាង​ចាស់​មុន​អាយុ​​៨​ដង

 

James ​​ជួយ​សម្រេច​ក្ដី​ស្រមៃ​ក្មេង​ស្រី​ ដែល​​រូបរាង​ចាស់​មុន​អាយុ​​៨​ដង

 

James ​​ជួយ​សម្រេច​ក្ដី​ស្រមៃ​ក្មេង​ស្រី​ ដែល​​រូបរាង​ចាស់​មុន​អាយុ​​៨​ដង

 

James ​​ជួយ​សម្រេច​ក្ដី​ស្រមៃ​ក្មេង​ស្រី​ ដែល​​រូបរាង​ចាស់​មុន​អាយុ​​៨​ដង

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun