អីយ៉ាស់! Mark Zuckerberg ភ្នាល់លេងហ្គេមត្រិះបាល់ ក្នុង Messenger ជាមួយ Neymar (មានវីដេអូ)

បរទេស៖ ប្រិយមិត្តដែលនិយមលេង Chat ក្នុង Messenger របស់ Facebook នោះច្បាស់ជាដឹងហើយថាឥឡូវនេះ Messenger មិនត្រឹមតែសម្រាប់ Chat ឆ្លើយឆ្លងមួយមុខទេ គឺអាចថែមទាំងអាចលេងហ្គេមបានទៀតផង ដូចជា ហ្គេមអុក បាល់បោះជាដើម ហើយថ្មីៗនេះ Facebook ទើបតែបង្កើតហ្គេមថ្មីមួយទៀត ក្នុង Messenger គឺ «Keep Ups» ដែលជាប្រភេទហ្គេមមួយ ដោយយកដៃទៅត្រិះជាមួយបាល់ ក្នុងទូរស័ព្ទដៃរបស់យើង ។

ទាក់ទិននឹងហ្គេម Keep Up ឬត្រិះបាល់ ដែលទើបបង្កើតក្នុង Messenger នេះដែរ នាយកប្រតិបត្តិ និងជាស្ថានិក របស់ Facebook លោក Mark Zuckerberg បានបង្ហោះវីដេអូ មួយកាលពីពេលថ្មីនេះ ដោយរូបគាត់ ចង់សាកភ្នាល់ជាមួយ កីឡាករ Neymar លេងនូវហ្គេម ត្រិះបាល់ ក្នុង Messenger នេះ ។

ក្នុងឃ្លីបវីដេអូនេះដែរ គេសង្កេតឃើញថា លោក Mark Zuckerberg កំពុងលេងហ្គេម យ៉ាងជក់ចិត្ត ផ្តោតអារម្មណ៍ ហើយថែមទាំងបាននិយាយថា «ខ្ញុំមិនដែលលេងបាល់ឈ្នះម្តងណាឡើយ តែថ្ងៃនេះ ខ្ញុំចង់ភ្នាល់ជាមួយ Neymar ជាមួយនឹងហ្គេម Keep Ups ថ្មីមួយនេះ ក្នុង Messenger ។ ហ្គេមមួយនេះ អាចលេងបានតាមទូរស័ព្ទ ដូច្នេះខ្ញុំគិតថា ខ្ញុំនឹងឈ្នះ ពីព្រោះវាត្រូវការភាពរហ័សរហួនជាមួយមេដៃ របស់យើងទៅនឹងអេក្រង់ទូរស័ព្ទ» ។ ចុងបញ្ចប់នៃវីដេអូនេះ Mark លេងបានពិន្ទុយ៉ាងច្រើន រហូតដល់ ៣៧ពិន្ទុឯណោះ ដូច្នេះចាំមើលថា Neymar ហ៊ានទទួលយកការភ្នាល់ ហើយអាចយកឈ្នះ Mark Zuckerberg បានដែរឬទេ?

ចុះប្រិយមិត្តផ្ទាល់វិញ ធ្លាប់បានសាកលេងហ្គេមមួយនេះ ហើយឬនៅ? 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត