ស្ដ្រីម្នាក់ខឹងប្រើប្ដីទៅស្រែមិនបាន សម្រេចចិត្តចងកសម្លាប់ខ្លួន ​ក្នុងផ្ទះបាយចោលកូនស្រី៣នាក់ នៅស្រុកភ្នំក្រវាញ

(ពោធិ៍សាត់)៖ ស្ត្រីម្នាក់​បានសម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួន​ជាប់នឹងផ្លានផ្ទះបាយ ស្លាប់ចោលប្ដី និងកូន៣នាក់ក្នុងបន្ទុក ដោយសារតែប្រើប្តីឲ្យទៅលើកភ្លឺស្រែមិនបាន។ហេតុការណ៍នេះ កើតឡើងនាម៉ោង​១០៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមលោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹង​ថា ស្ត្រីវ័យក្មេងដែលបានគិតខ្លី ចងកសម្លាប់ខ្លួននោះ មានឈ្មោះ ង៉ែត ដា អាយុ ២២ឆ្នាំ បានយកក្រមាពណ៌ខៀវ ចងកសម្លាប់ខ្លួន ភ្ជាប់ជាមួយនឹងផ្លានផ្ទះបាយ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌។

ចំណែកប្តីឈ្មោះ មាន ទិត្យ អាយុ២២ឆ្នាំដូចគ្នា មានកូនស្រី៣នាក់ក្នុងបន្ទុក ក្នុងនោះមាន២នាក់ជាកូនភ្លោះ។

លោកអធិការរងបានបន្តថា ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅពិនិត្យសាកសព ឃើញថា ស្ត្រីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួន ឯងប្រាកដមែន ដោយសារតែតូចចិត្ត ប្រើប្តីឲ្យ​ទៅលើកភ្លឺស្រែ ប្តីមិនទៅ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ កំពុងធ្វើបុណ្យតាមប្រពៃណី​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ គួរំលឹកផងដែរថា យុវតីវ័យទើបតែ ១៧ឆ្នាំម្នាក់ បានដាច់ចិត្តចងកសម្លាប់ខ្លួនឯង នៅលើផ្ទះទាំង​ព្រឹក កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅភូមិវត្ត សង្កាត់-ក្រុងប៉ៃលិន ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះ ម៉ៅ វិជួន អាយុ១៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ។ ក្រោយពីកូនស្រីធ្វើអត្តឃាត ដោយចងករួចមក ឪពុកម្តាយបានរាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន អោយចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័្ចយ ហើយបានសន្និដ្ឋានថា សាកសពយុវតីរងគ្រោះពិតជា បានស្លាប់ដោយសារតែចង់ ក ខ្លួនឯងពិតមែន គឺបណ្ដាលមកពី បញ្ហាមានជម្ងឺផ្លូវចិត្ត និងគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ ។

បច្ចុប្បន្ននេះសមត្ថកិច្ចបានប្រគល់ សាកសពស្ត្រីរងគ្រោះទៅអោយ ក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត