កាប់​មនុស្ស​របួស​យ៉ាងតិច​21​នាក់​ក្នុង​រថភ្លើង​មួយ​នៅ​អា​ល្លឺ​ម៉​ង់

តាម​ផ្លូវ​រថភ្លើង​រវាង​ទីក្រុង WURZBURG HEIDINGSFELD និង​ក្រុង OCHSENFURT បុរស​អ្នកដំណើរ​ម្នាក់​កាលពី​ថ្ងៃ​ទី​១៨ កក្កដា បាន​កាប់​មនុស្ស​នឹង​ពូថៅ​របួស​យ៉ាងតិច​២១​នាក់ ក្នុង​រថភ្លើង​មួយ ។

ប៉ូលិស​បាន​ឡោម​ព័ទ្ធ​រថភ្លើង​នេះ​រួច បើ​យោង​តាម​អាជ្ញាធរ​អា​ល្លឺ​ម៉​ង់​ថា អ្នក​កាប់​គេ​នេះ​ត្រូវ​បាញ់​ស្លាប់ ។ ជន​នេះ​ត្រូវ​បាញ់​ស្លាប់​ពេល​រូបគេ​រត់​ឆ្ពោះទៅ​រក​ប៉ូលិស ដើម្បី​វាយ​ប្រហារ ។ អ្នក​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន អាយុ​១៧​ឆ្នាំ​រូប​នោះ បើ​តាម​អាជ្ញាធរ​ថា ជា​អ្នក​ប្រព្រឹត្ត​ការ​វាយប្រហារ​ភេរវកម្ម​មួយ ។ ការ​វាយប្រហារ​កើត​មាន​នា​វេលា​ម៉ោង​២១​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​រថភ្លើង​តំបន់​មួយ ដែល​ដឹក​មនុស្ស​ប្រមាណ​ជា​៣០​នាក់ ។ ក្នុង​ចំណោម​អ្នក​របួស ៤​នាក់​របួសធ្ងន់ ។ ជន​វាយប្រហារ​អាច​លោត​ចេញពី​រថភ្លើង ហើយ​ប៉ូលិស​ដេញ​តាម​រួច​បាញ់ប្រហារ ៕