សា​ហាវ ! ទាញកាំភ្លើងបាញ់​សម្លាប់ កុំឱ្យ​និយាយដដែលៗ

ខេត្ត​​ព្រះវិហារ ៖ ​ជនសង្ស័យម្នាក់ ត្រូវបាន​​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​​តុលា​ការ កាលពីព្រឹកថ្ងៃទី១៩ កក្កដា ២០១៦ ពាក់ព័ន្ធ​ករណី​មនុស្សឃាត​លើ​បង​ថ្លៃ កាលពីថ្ងៃទី​១០ កក្កដា ២០១៦ កន្លងទៅ ស្ថិត​នៅ​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ ។

​ជន​សង្ស័យខាងលើ​ឈ្មោះតឿន តុំ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ​​មានទីលំ​នៅ​​​ក្នុងភូមិ​​ស្វាយ ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះ
វិហារ ។

បើ​​​តាម​​​​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​​​​ថា ​ជន​សង្ស័យ​បាន​​សម្លាប់​បងថ្លៃ​​​​​ឈ្មោះ​សៅ សឿ​ត ភេទ​ប្រុស អាយុ​​៤២​​ឆ្នាំ ក្នុង​​វង់​ផឹក​ស៊ីមួយ​​នៅ​​រោង​ចម្ការ​​របស់បងថ្លៃនោះ ។ ​ការ​​​ទាស់ទែង​សម្តី​គ្នាឈាន​​រហូត​​​ឈ្លោះ​​មិន​ឈប់ ​ហើយ​ត្រូវ​ជនសង្ស័យ​​ ​ទាញ​កាំភ្លើង​​ច្នៃ​បាញ់​​ទៅ​លើ​បងថ្លៃ​ចំ​បំពង់.ក​ស្លាប់​ភ្លាម​ៗ​ ​រួច​​​​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភពបន្តថា ជន​សង្ស័យខាងលើ​​បាន​ទៅ​លាក់ខ្លួន​នៅផ្ទះ​ម្តាយមីង​ ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង​ រយៈ​​ពេល​​​៥​​ថ្ងៃ ក៏​ត្រូវ​កម្លាំង​​​ស្រាវ​ជ្រាវ ​និង​កំណត់​មុខសញ្ញា​បាន ​ដល់​ថ្ងៃ​ទី​១៥ ​កក្កដា ​ក៏​​​ឃាត់ខ្លួនបាន​​តែ​ម្តង​នៅផ្ទះ​ម្តាយមីង​​នោះ​ ។

បើ​តាម​ចម្លើយ​សារភាព​របស់​​ជនសង្ស័យ​​ថា ខ្លួន​ពិតជា​បាន​សម្លាប់​បងថ្លៃ​ពិតប្រាក​ដ​មែន ដោយមុនពេលកើតហេតុ ​បងថ្លៃ​​បាន​បបួល​ខ្លួន​​មក​ផឹកស្រា​ជាមួយ​គ្នា​នៅ​ខ្ទម​ចម្ការ ពេល​ដែល​ខ្លួន​មក​​ដល់​ ក៏​​ឃើញ​គ្នីគ្នា​បងថ្លៃ​៣​នាក់​​កំពុង​​អង្គុយ​ផឹកស្រា​លើ​ខ្ទមនោះ​ដែរ។ ​​

លុះ​​ផឹកស្រា​អស់​កន្លះ​​ដប ខ្លួន​​​និយាយ​ដៀល​​ទៅ​បង​ថ្លៃ​ថា​ មិន​ចេះអក្សរ​នៅ​ចំពោះ​មុខ​មិត្តភក្តិ​របស់បង​ថ្លៃ ​ធ្វើ​ឱ្យ​​បង​ថ្លៃ​ខឹង ក៏​ប្រកែក​គ្នា​ជាមួយ​ខ្លួនច្រំ​ដែល​ៗ​ពេក ខ្លួន​ទ្រាំ​មិន​បាន​ក៏​ទាញ​កាំភ្លើង​កែ​ច្នៃ បាញ់​ទៅ​លើ​បងថ្លៃ​ចំ​បំពង់.ក​ស្លាប់​​ភ្លាម ហើយ​​ខ្លួនក៏គេចទៅ​​ រីឯ​មិត្តភក្តិ​បងថ្លៃ​ ក៏​រត់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។