​ក្រោយ​ហាត់ប្រាណ គួរ​ញ៉ាំ​ទឹក​បែបណា​?

​ក្រោយ​ហាត់ប្រាណ គួរ​ញ៉ាំ​ទឹក​បែបណា​?


​ក្រោយ​ហាត់ប្រាណ គួរ​ញ៉ាំ​ទឹក​បែបណា​?

​ការ​ហាត់ប្រាណ​ពិតជា​ល្អ​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប ព្រោះ​វា​អាច​ជួយ​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​។ មាន​មនុស្ស​មួយចំនួន​ក្រោយពេល​ដែល​ហាត់ប្រាណ​រួច​តែងតែ​ញ៉ាំ​ទឹក​ជានិច្ច ប៉ុន្តែ​តើ​អ្នក​ដឹង​ពី​របៀប​នៃ​ការ​ញ៉ាំ​ហើយ​ឬ​នៅ ព្រោះ​បើ​អ្នក​ញ៉ាំ​ខុស វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទៅ​វិញ​ទេ​។ ដូចនេះ​ក្រោយពេល​ដែល​ហាត់ប្រាណ​រួច អ្នក​គួរតែ​ញ៉ាំ​ទឹក​បែបណា​?

​ក្រោយពេល​ដែល​ហាត់ប្រាណ​រួច រាងកាយ​អ្នកនឹង​អាច​ឡើង​កម្តៅ​បាន ព្រោះ​ញើស​ជាច្រើន​បាន​បញ្ចេញ​ចេញមកក្រៅ ហើយ​វា​ក៏​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​នឿយហត់ និង​ស្រែក​ទឹក​ផងដែរ​។ ដូចនេះ​មាន​មនុស្ស​មួយចំនួន​តែងតែ​ញ៉ាំ​ទឹក​ជាច្រើន​នៅ​ពេល​នោះ ដោយ​ញ៉ាំ​យ៉ាង​លឿន​អស់​២​ដប​។ នៅពេល​ដែល​អ្នក​ញ៉ាំ​ច្រើន ហើយ​លឿន​បែបនេះ វា​នឹង​អាច​ធ្វើ​ឲ្យ​បេះ​ដូង​អ្នក​មាន​សម្ពាធ​ជាខ្លាំង ដែល​អាច​ធ្វើឲ្យ​វា​មាន​បញ្ហា​។

អាស្រ័យ​ហេតុនេះ​ហើយ អ្នក​គួរតែ​ញ៉ាំ​ទឹក​បន្តិចបន្តួច​បាន​ហើយ ម្យ៉ាងទៀត​អ្នក​ក៏​អាច​ញ៉ាំ​មុន​ហាត់ប្រាណ​ដែរ ព្រោះ​វា​សុទ្ធ​តែ​អាច​ជួយ​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​ទាំងអស់​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

​ប្រភព ៖ buzzlife.com.tw
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។