ឃាត់​ខ្លួន​ជន​​បរទេស​ខុស​ច្បាប់​​​ជាង​២០​នាក់ នៅ​ខណ្ឌ​ទួលគោក​និង​​ដូនពេញ​

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះប្រតិបត្តិការបន្តធ្វើការឆែកឆេរជនជាតិបរទេស ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ នៅក្នុងមូលដ្ឋានខណ្ឌទួលគោកនិងខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនជាតិបរទេសចម្រុះពូជសាសន៍ចំនួន២៦នាក់ ។
ប្រភពពីអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ករណីចុះប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងទីតាំងមួយកន្លែងទៀតក្នុងកំពង់ផែថ្ម  តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ និងផ្លូវលេខ៨០ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ក្រោយពីធ្វើការត្រួតពិនិត្យក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌដូនពេញរួច កម្លាំងរបស់លោកបានរកឃើញ ពលករបរទេសចម្រុះជាតិសាសន៍ មានដូចជាជនជាតិវៀតណាម២៦នាក់ ក្នុងនោះមានជនជាតិបារាំងម្នាក់ បញ្ចូលទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី៕

ឃាត់​ខ្លួន​ជន​​បរទេស​ខុស​ច្បាប់​​​ជាង​២០​នាក់ នៅ​ខណ្ឌ​ទួលគោក​និង​​ដូនពេញ​ ឃាត់​ខ្លួន​ជន​​បរទេស​ខុស​ច្បាប់​​​ជាង​២០​នាក់ នៅ​ខណ្ឌ​ទួលគោក​និង​​ដូនពេញ​

ប្រភព៖ kqube

  • ឃាត់​ខ្លួន​ជន​​បរទេស​ខុស​ច្បាប់​​​ជាង​២០​នាក់ នៅ​ខណ្ឌ​ទួលគោក​និង​​ដូនពេញ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: