សាហាវ​! បុរស​ម្នាក់​​ចាប់​ស្រីៗ​ មករំលោភ​​រួច​បឺត​ជញ្ជក់​​ឈាម​​ដូច​ពួក​​បិសាច​

(អង់គ្លេស)៖ ប៉ូលិសនៅអង់គ្លេស បានចាប់ខ្លួនបុរសអាយុ២៨ឆ្នាំម្នាក់ ឈ្មោះ Luke McCarthy បន្ទាប់ពីរកឃើញថា ជននេះរំលោភនារីជាច្រើននាក់ ថែមទាំងផឹកឈាមរបស់នារីរងគ្រោះ ទាំងនោះទៀតផង។ ស្ទើរតែមិនគួរឲ្យជឿថា ជនដៃដល់ប្រៀបបាន នឹងបិសាចជញ្ជក់ឈាមទៅហើយ ព្រោះគេបានរំលោភនារីពីរនាក់ មុនពេលបង្ខំពួកនាងឲ្យផឹកឈាមរបស់ខ្លួន រួចគេក៏បឺតឈាមពួកនាងវិញដែរ។

ទោះបីយ៉ាងណា McCarthy បានបដិសេធរាល់ការចោទប្រកាន់ ដោយនិយាយថា គេមិនបានរំលោភនារីរងគ្រោះទេ អ្វីៗជាការព្រមព្រៀងគ្នា ប៉ុន្តែក្រុមប៉ូលិសនៅរដ្ឋ Essex បានរកឃើញ វត្ថុបង្ករបួសស្នាមដូចជាផ្លែឡាម នៅបន្ទប់ដេកជននេះ ថែមទាំងរកឃើញឈាមមនុស្សរក្សាទុក ក្នុងដបឲ្យស្រស់ទៀតផង ព្រមទាំង ទ្រុងសត្វដាក់មនុស្សទុក ធ្វើបាបទៀតផង។

ក្រោយពីរកឃើញភស្តុតាងគ្រប់គ្រាន់ សមត្ថកិច្ចក៏បានចាប់ខ្លួន McCarthy បញ្ជូនទៅតុលាការកាត់ទោស ដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងបង្ករបួសស្នាមលើនារីរងគ្រោះ៕

សាហាវ​! បុរស​ម្នាក់​​ចាប់​ស្រីៗ​ មករំលោភ​​រួច​បឺត​ជញ្ជក់​​ឈាម​​ដូច​ពួក​​បិសាច​

ប្រភព៖ khmertalking

  • សាហាវ​! បុរស​ម្នាក់​​ចាប់​ស្រីៗ​ មករំលោភ​​រួច​បឺត​ជញ្ជក់​​ឈាម​​ដូច​ពួក​​បិសាច​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: