រូបថត Pre-Wedding គូស្នេហ៍ក្រោមដំណក់ទឹកភ្លៀង កំពុងទទួលបាន ការចាប់អារម្មណ៍

តើអ្នកចង់ថតរូប Pre-Wedding ក្រោមដំណក់ទឹកភ្លៀងដែរឬទេ?
តោះទៅទស្សនារូបភាព Pre-Wedding ស្នេហ៍ក្រោមដំណក់ទឹកភ្លៀង ដែលថតដោយអ្នកជំនាញនៅកម្ពុជា
ទាំងអស់គ្នា...!!! 

Story Pre-Wedding គឺជាគំនិតប្លែកថ្មីមួយដែលក្រុមហ៊ុនរំដួលមេឌា បានខិតខំសម្រិតសម្រាំង សម្រាប់បម្រើសេចក្តីត្រូវការអតិថិជន។ វាគឺជាប្រភេទ Pre-Wedding បែបសាច់រឿង ដែលនិយាយពី សេចក្តីស្នេហារបស់គូស្នេហ៍ក្រោមដំណក់ទឹកភ្លៀងតាមរយៈរូបថត។ យើងធ្លាប់តែឃើញគេថត Pre-Wedding ជាលក្ខណៈវីដេអូសាច់រឿង តែឥឡូវដល់ពេលដែលអ្នកបានទស្សនាការថត Pre-Wedding ជាលក្ខណៈសាច់រឿងរូបថតវិញ តើអ្នកយល់យ៉ាងណាដែរ? 

Pre-Wedding ស្នេហ៍ក្រោមដំណក់ទឹកភ្លៀង នៅក្នុងរូបភាពទាំងនេះ និយាយពីនារីឈ្មោះ សៀវម៉ី ដែលនាងជានារីមានសម្រស់ស្រស់ស្អាត និងស្រគត់ស្រគុំម្នាក់... ។ នាងចូលចិត្តលេងទឹកភ្លៀងណាស់ រាល់ពេលមានមេឃភ្លៀងម្ដងៗ នាងតែងយកដៃលេងទឹកភ្លៀង និងស្រមៃថាពេលណាមួយ នឹងបានរត់កាត់ភ្លៀងលេងយ៉ាងមានក្ដីសុខ ។ ថ្ងៃមួយពេលសៀវម៉ីចេញពីបណ្ណាល័យ មេឃក៏ស្រាប់តែបង្អុលភ្លៀងមក... នាងសប្បាយចិត្ត និងរីករាយជាមួយ ទឹកភ្លៀងដូចសព្វដង ដោយពុំដឹងថាមានបុរសសង្ហាម្នាក់កំពុងតែ លួចសម្លឹងមើលគ្រប់កាយវិការដ៏គួរឲ្យ ស្រលាញ់របស់នាងតាំងពីពេលណាមកនោះទេ ។

ភក្ដីជាអ្នកជំនួញដ៏សង្ហាម្នាក់ គាត់ចាប់ផ្ដើមចូលចិត្តសៀវម៉ី តាំងពីបានឃើញនាងជាលើកដំបូង ហើយគាត់តែងតាមដាន រាល់គ្រប់សកម្មភាពរបស់នាង ។ យប់មួយភក្ដីបានទៅដល់រង្គសាល ដែលសៀវម៉ីច្រៀងនៅទីនោះ ។ គាត់ពេញចិត្តគ្រប់ការសម្ដែងរបស់នាង និងសម្លឹងនាងឥតដាក់ ។ ខ្សែភ្នែកដ៏ស្រទន់ និងស្នាមញញឹមបង្កប់ដោយមន្តស្នេហ៍របស់ភក្ដី ស្ទើរតែចាក់ទំលុះបេះដូងសៀវម៉ីទៅហើយ ពេលនាងប្រទះចំភ្នែកបុរសយើងម្ដងៗ ។ 

យប់នោះ មេឃនៅតែបន្តភ្លៀងឥតឈប់... ធ្វើឲ្យសុភាពនារីម្នាក់នេះ ឈររងចាំទាំងរងារញ័រញាក់ម្នាក់ឯង ។ បុរសដែលធ្លាប់តែជាជនអាថ៌កំបាំងចាំលួចមើលសកម្មភាពនាង ទីបំផុតយល់ព្រមបង្ហាញខ្លួន ជាមួយនឹងឆ័ត្រសមួយ ។ ភក្ដីយកឆ័ត្រមកបាំងឲ្យសៀវម៉ី ក្រោមដំណក់ភ្លៀងរាត្រីដ៏សែនត្រជាក់ ។

ពីដំបូង សៀវម៉ី ហាក់រៀងស្ទាក់ស្ទើរបន្តិច តែដោយកាយវិការ និងកែវភ្នែកថ្លាបរិសុទ្ធរបស់ភក្ដី ទើបយប់នោះសៀវម៉ី សុខចិត្តឲ្យសុភាពបុរស ម្នាក់នេះធ្វើជាសឺហ្វ័រឡានជូននាងទៅផ្ទះ ។ 

ថ្ងៃក្រោយមក សៀវម៉ី ចេញពីធ្វើការដូចរាល់ដង ហើយមេឃតែងតែបង្អុរភ្លៀងជានិច្ច...
ថ្ងៃនេះតើបុរសសង្ហាយើងមកទេ...? តើសុភាពនារីរបស់យើងត្រូវរងចាំដល់ពេលណា ទើបរាំងភ្លៀង...?

មិនយូរប៉ុន្មាន ដៃដ៏កក់ក្ដៅមួយបានឈោងយកអាវធំមក ដណ្ដប់ឲ្យរាងកាយដ៏ល្វតល្វន់របស់នាង... សៀវម៉ី ងាកចំស្នាមញញឹមដ៏កក់ក្ដៅរបស់ភក្ដី ហើយខ្សែភ្នែកទាំងពីរចាប់ផ្ដើមទាក់ទងគ្នាម្ដងទៀតធ្វើឲ្យបេះដូង ចាប់ផ្ដើមឡើងកំដៅដោយមិនដឹងខ្លួន... ។

ភក្ដីយកអាវមកទទូល ហើយនាំសៀវម៉ីរត់កាត់ភ្លៀងចាកចេញពីទីនោះ... តែទឹកភ្លៀងមិនបានអាណិតអាសូរដល់អ្នកទាំងពីរទេ ដោយនៅតែបន្តធ្លាក់ខ្លាំងឡើងៗ ។ កំលោះក្រមុំទាំងពីរសម្រេចចិត្តចូលច្រក នៅក្នុងផ្ទះចាស់បុរាណមួយ ។

ដោយចង់ការពារនារីទន់ខ្សោយ ទើបធ្វើឲ្យសុភាពបុរសភក្ដី ស្ទើរតែទទឹកជោគខ្លួនទៅហើយ... សៀវម៉ីសម្លឹងមើលគាត់ដោយ ខ្សែភ្នែកស្រទន់ពោរពេញដោយការអាណិត... មិនដឹងថាមនោសញ្ចេតនាក្នុងបេះដូង នាងកើតឡើងតាំងពីពេលណា ទើបនារីយើងហ៊ានយកកន្សែងដៃផ្ទាល់ខ្លួន ជូតមុខឲ្យលោកភក្តី ដោយមិនដឹងខ្លួន... ។ 

ពេលនេះភក្ដីបានគយគន់សម្រស់នាងច្បាស់លើសពីពេលណាៗទាំងអស់... កែវភ្នែកសម្លឹងចំកែវភ្នែក... បេះដូងប្រែជាលោតញាប់ខុសធម្មតា... អាកាសធាតុកាន់តែត្រជាក់... ភ្លៀងក៏បន្តធ្លាក់ខ្លាំងឡើងៗ... អារម្មណ៍ដែលកំពុងពុះកញ្រ្ចោលស្ទើរឆេះបេះដូង ពិតជាមិនអាចទ្រាំ បានជាមួយនឹងសម្រស់ ព្រមទាំងកាយវិការដ៏ទន់ភ្លន់របស់សៀវម៉ីបានឡើយ... ភក្ដីស្រវាចាប់ដៃនាងជាប់ហើយយកមកដាក់ក្បែរដើមទ្រូង ហាក់ចង់ឲ្យនាងដឹងថា តើបេះដូងមួយនេះកំពុងលោតខ្លាំងប៉ុណ្ណា...?
ភក្ដីសម្លឹងនាងកាន់តែគៀក កាន់តែធ្វើឲ្យចិត្តនាយកាន់ តែច្របូកច្របល់រកស្មានមិនត្រូវ... សៀវម៉ីញ័រខ្លួនដូចកូនចាប មិនដឹងថាត្រូវធ្វើយ៉ាងណា...ព្រោះបេះដូងនាងនៅពេលនេះក្ដៅខ្លាំងស្ទើរតែរលាយអស់ទៅហើយ... ។ បបូរមាត់ក្រហមទុំ ញញឹមស្រស់របស់នាង ធ្វើឲ្យបុរសភក្ដីមិនអាចទប់ចិត្តបានតទៅទៀតទេ... ភក្ដីអោនថើបបបូរមាត់នាងថ្នមៗ ពោរពេញដោយក្ដីស្មេហ៍... ទឹកភ្លៀងរាប់ពាន់លានដំណក់ ក៏មិនអាចពន្លត់ភ្លើងស្នេហ៍ដែលកំពុងឆាបឆួលក្នុងបេះដូងអ្នកទាំងពីរបានឡើយ... ។

នៅទីបំផុត ស្នេហាបរិសុទ្ធផ្អែមត្រជាក់ក៏បានកើតឡើង ហើយបន្តកាន់តែ រឹងមាំជាមួយអនុស្សាវរីយ៍ដ៏ច្រើនលើសលប់... តើមានគូស្នេហ៍ណាដែលផ្អែមល្ហែមដូចអ្នកទាំងពីរ? ពេលមួយភក្តីនាំសៀវម៉ី ទៅកន្លែងដែលអ្នកទាំងពីរជួបគ្នាជាលើកដំបូង។ ពេលទៅដល់ភ្លាម មេឃក៏ស្រាប់តែធ្លាក់ភ្លៀងចុះមក... ភ្លាមនោះដែរភក្តីក៏កាន់ដៃសៀវម៉ីរាំក្រោម ដំណក់ទឹកភ្លៀងយ៉ាងប្បាយរីករាយ...  

រហូតដល់ពេលមួយដែលភក្ដីសម្រេចចិត្តសុំសៀវម៉ីរៀបការ ក្រោមដំណក់ទឹកភ្លៀងដ៏សែនមនោរម្យ។
ចាប់ពីពេលនោះមក គូស្នេហ៍ក្រោមដំណក់ទឹកភ្លៀងក៏រស់នៅជាមួយគ្នាយ៉ាង មានសុភមង្គលជារៀងរហូត...

ការថត Pre-Wedding ជាសាច់រឿងនេះ ត្រូវបានថតដោយ ក្រុមអ្នកថតរូបជំនាញរបស់ក្រុមហ៊ុន រំដួលមេឌា និងប្រើប្រាស់បច្ចេកទេស និងឧបករណ៍ថត គ្រប់គ្រាន់ដើម្បីផ្តិតយករូបភាពដ៏ស្រស់ស្អាតទាំងនេះឡើង ព្រមទាំងទទួលបានការឧបត្ថម្ភពីសម្អាងការប្រណិតពិធី និងហាងលក់សម្លៀកបំពាក់ Great Fashionផងដែរ។ ក្រោយពីទស្សនារូបភាព និងអានអត្ថបទខាងលើរួច តើលោកអ្នកចូលចិត្តការថតរូបបែបណាសម្រាប់ត្រៀមក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់អ្នក?

ដើម្បីបានទស្សនានូវរូបភាពទាំងអស់នៃសាច់រឿងស្នេហាមួយនេះ សូមចូលទៅកាន់ Link ខាងក្រោម៖ https://www.facebook.com/romdoulmedia.kh/photos/?tab=album&album_id=525295327669834

បើលោកអ្នកមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុនរំដួលមេឌា តាមរយៈលេខទូរស័ព្ទ៖ 096 698 698 8/089 222 896 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload