Ronaldo សន្យា​ថា​នឹង​ត្រឡប់​មក​វិញ ​ហើយ​ខ្លាំង​ជាង​មុន​

Cristiano Ronaldo បាន​និយាយ​ថា​ខ្លួន​នឹង​ត្រឡប់​កាន់​ទីលាន​វិញ​ហើយ​កាន់​តែ​ខ្លាំង​ជាង​មុន​បើ​ទោះ​ជា​ពេល​នេះ​មិន​ទាន់​ជា​ពី​របួស​ក៏ដោយ។

 

Ronaldo សន្យា​ថា​នឹង​ត្រឡប់​មក​វិញ ​ហើយ​ខ្លាំង​ជាង​មុន​Ronaldo យំពេលដឹងថាខ្លួនលេងបន្តមិនបាន

 

ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្លឹប Real Madrid ដែល​ជា​អ្នក​នាំ​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​រង​របួស​អំឡុង​ពេល​វគ្គ​ផ្ដាច់ព្រ័ត្រ​អឺរ៉ូ​ទល់​នឹង​បារាំង​ ​ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​ត្រឹម​ពាក់​កណ្ដាល​តង់​ទី​១​ប៉ុណ្ណោះ។

 

និយាយ​ក្នុង​វីដេអូ​ បង្ហោះ​លើ​គណនី​ Instagram របស់​ខ្លួន Ronaldo បាន​ប្រាប់​ថា៖ “សួស្ដី អ្នក​រាល់​គ្នា! ខ្ញុំ​ពិត​ជា​ចង់​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំងអស់​។ ខ្ញុំ​ចង់​ប្រាប់​ថា​ អ្វី​គ្រប់​យ៉ាង​គឺ​មិន​ធ្ងន់ធ្ងរ​ទេ​ ហើយ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ និង​ខ្លាំង​ជាង​មុន​។”យោង​តាម​ប្រភព​ពី​សារព័ត៌មាន​អង់គ្លេស​កីឡាករ​វ័យ​៣១ឆ្នាំ​ មាន​បញ្ហា​របួស​ជង្គង់​ ត្រូវ​អវត្តមាន​ ពី​លីគ​កំពូល​អេស្ប៉ាញ​យ៉ាង​ហោច​ណាស់​ក៏​៣​ប្រកួត​ដែរ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysport