ខ្សែប្រយុទ្ធ​ក្លិប Shanghai Shenhua បាក់ជើង​ត្រូវ​សម្រាក​រយៈពេល​យូរ​គ្មាន​ការ​កំណត់

Demba Ba ខ្សែប្រយុទ្ធ​ក្លិប​Shanghai Shenhua នៅ​ក្របខ័ណ្ឌ Chinese Super League របស់​ចិន បាន​បាក់ជើង​ក្នុង​ពេល​ជួប​ក្លិប Shanghai SIPG កាលពី​ថ្ងៃ​ទី​១៧ កក្កដា កន្លង​មក ។ គ្រោះ​អកុសល​នេះ​បាន​កើតឡើង​ក្នុង​ពេល​កីឡាករ​រូប​នេះរ​ត់ទៅ​យក​បាល់ ប៉ុន្តែ​ត្រូវ​គូប្រជែង​រត់​មក​បុក​និង​ទាត់​ត្រូវ​ជើង​ពេញទំហឹង​បណ្ដាល​ឱ្យ​បាក់​ត្រូវ​សម្រាក​ព្យាបាល​រយៈពេល​យូរ ។

ចាត់​ទុក​ថា ជា​ដំណឹង​អាក្រក់​របស់​ក្លិប​Shanghai Shenhua ខណៈ​ពេល​កីឡាករ​រូប​នេះ​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​ទាត់​បញ្ចូល​ទី​បាន​១៤​គ្រាប់ និង​ក្លាយជា​កីឡាករ​ទាត់​បញ្ចូល​ទី​នាំមុខ​គេ​នៅ​ក្នុង​លី​ក​ផង​ដែរ ៕

  • ខ្សែប្រយុទ្ធ​ក្លិប Shanghai Shenhua បាក់ជើង​ត្រូវ​សម្រាក​រយៈពេល​យូរ​គ្មាន​ការ​កំណត់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:កីឡា