​សារៈប្រយោជន៍ នៃ​ការ​ញ៉ាំ​ផ្លែ​ធូរេន អំឡុង​ពេល​មាន​ផ្ទៃពោះ​

​សារៈប្រយោជន៍ នៃ​ការ​ញ៉ាំ​ផ្លែ​ធូរេន អំឡុង​ពេល​មាន​ផ្ទៃពោះ​


​សារៈប្រយោជន៍ នៃ​ការ​ញ៉ាំ​ផ្លែ​ធូរេន អំឡុង​ពេល​មាន​ផ្ទៃពោះ​

​តើ​អ្នក​កំពុងតែ​មាន​ផ្ទៃពោះ​មែន​ទេ​? ហើយ​អ្នក​ពិតជា​ចង់​ដឹង​ហើយ ថា​តើ​ផ្លែឈើ​ប្រភេទ​ណាខ្លះ ដែល​អ្នក​អាច​ទទួល​ទាន​បាន ដោយ​មិន​ប៉ះពាល់ ដល់​ទារក​ក្នុង​ផ្ទៃ​នោះ​។​

​ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក នូវ​សារៈប្រយោជន៍ នៃ​ការ​ទទួលទាន​ផ្លែ​ធូរេន អំឡុង​ពេល​មាន​ផ្ទៃពោះ​។​

១. ផ្តល់​នូវ​ថាមពល និង​កម្លាំង​ខ្លាំងក្លា ដោយសា​តែ​សារធាតុ​រ៉ែ និង​វីតាមីន ដែល​មាន​ក្នុង​នោះ​។ ធូ​រេន មាន​សភាព​ទន់ ហើយ​ងាយ​រំលាយ​។ វា​ក៏​មាន​ផ្ទុក​ជាតិ​ស្ករ ដែល​អាច​ធ្វើឲ្យ​អ្នក មាន​កម្លាំង​មាំមួន​ផងដែរ​។​
២. មិន​មាន​ជាតិ​ខ្លាញ់ និង​កូលេ​ស្តេ​រ៉ុល​
៣. ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ ដែល​ស្ត្រី​មាន​ផ្ទៃពោះ ពិតជា​ត្រូវការ​សារធាតុ​បែបនេះ​ណាស់​
៤. ធូ​រេន មាន​វីតាមីន B complex ដូចជា niacin, thiamin និង riboflavin ដែល​សារធាតុ​ទាំងនេះ ចាំបាច់​សម្រាប់​ជួយ​ឲ្យ​រាងកាយ បំពេញ​តួនាទី​បានល្អ​
៥. ធូ​រេន សំបូរ​ជាតិ​ដែក ម៉ង់​ហ្កា​ណែ​ស និង​ម៉ាញេស្យូម ដែល​ទារក​ត្រូវការ​បំផុត​។​
​តើ​អ្នក​បាន​ភ្លក់ រសជាតិ​របស់​វា ហើយ​ឬ​នៅ​?

​ការប្រុងប្រយ័ត្ន​
​យ៉ាងណាមិញ មិនមែន​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប អាច​ញ៉ាំ​ផ្លែ​ធូរេន​បាន​ច្រើន ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​នោះទេ ពីព្រោះ ធូ​រេន មាន​ជាតិ​ស្ករ​ខ្ពស់ ដែល​អាច​ធ្វើឲ្យ​អ្នក ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​។ ដូច្នេះ អ្នក​គួរ​តាមដាន​ជាតិ​ស្ករ ឲ្យបាន​ជាប់លាប់ និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ មុន​នឹង​ញ៉ាំ​ផ្លែ​ធូរេន​។ ប៉ុន្តែ យើងខ្ញុំ​ក៏​នៅតែ​គិតថា ត្រឹមតែ​មួយ​គ្រាប់​ពីរ វា​មិន​អី​នោះ​ទេ​៕

​ប្រភព ៖ Momjunction

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។