ចង់ដឹងទេថា តើអក្សរដែលអ្នកសរសេរ បង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក ដូចម្តេចខ្លះ?

អក្សរដែលអ្នកសរសេរដោយដៃ អាចបញ្ជាក់បានយ៉ាងច្រើនអំពី បុគ្គលិកលក្ខណៈ ជាងអ្វីដែលអ្នកគិតទៅទៀត។ ជាក់ស្តែង ក្នុងន័យវិទ្យាសាស្រ្ត គេហៅវាថា Graphology ដែលពាក់ព័ន្ធនឹងការសិក្សា និងការវិភាគ តួអក្សរជាមួយនឹងបុគ្គលិកលក្ខណៈ។

អ្នកដឹងទេថា ការវិភាគតួអក្សរត្រូវបានគេប្រើប្រាស់សម្រាប់ អភិវឌ្ឍន៍ទំនាក់ទំនងរវាងគ្រូ និងសិស្សក្នុងសាលារៀន ប្រើសម្រាប់ជ្រើសរើសបុគ្គលិក ប្រើសម្រាប់កំណត់អត្តសញ្ញាណជនសង្ស័យ និងប្រើសម្រាប់តាមដានសុខភាពទៀតផង។

តោះទៅមើល ប្រភេទអក្សរដែលអ្នកសរសេរ ដែលភ្ជាប់ជាមួយបុគ្គលិកលក្ខណៈរបស់អ្នកខាងក្រោមនេះ ៖ 

១. អក្សរធំៗ

នេះគឺបញ្ជាក់បានយ៉ាងច្បាស់ថា អ្នកគឺជាមនុស្សដែលរួសរាយ ចូលចិត្តរាប់អានមនុស្សដែលនៅជុំវិញខ្លួន។ អ្នករីករាយ និងចូលចិត្តចូលរួមសកម្មភាពសង្គមផ្សេងៗ ជាពិសេសគឺ ប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់ៗគ្នា។

២. អក្សរតូចៗ

នេះអាចបញ្ជាក់បានថា អ្នកជាមនុស្សដែលមិនសូវនិយាយស្តី អៀនច្រើន និងបង្កប់ដោយភាពស្ងប់ស្ងាត់។ ប៉ុន្តែចំនុចខ្លាំងរបស់អ្នកសរសេរអក្សរតូចៗគឺ មានកម្រិតការផ្តោតអារម្មណ៍ និងការយកចិត្តទុកដាក់ខ្ពស់។ បើអ្នកធ្វើការទាក់ទងនឹងគម្រោង ដែលត្រូវការគំនិតច្នៃប្រឌិត ដូចជារចនាគេហទំព័រជាដើមនោះ អ្នកអាចផ្តោតអារម្មណ៍ និងមិនខ្វល់ពីការរំខានពីខាងក្រៅឡើយ។ ប្រសិនបើជាអ្នកកំពុងសិក្សាវិញ អ្នកមានការយកចិត្តទុកដាក់ខ្ពស់ ដែលធ្វើឲ្យមិត្តភក្តិ ដែលនៅជុំវិញអ្នកគិតថា អ្នកព្យាយាមមិនចង់រាប់អានពូកគេ។ 

៣. អក្សរផ្អៀងទៅខាងស្ដាំ

អ្នកជាមនុស្ស ដែលប្រើអារម្មណ៍មកគ្រប់គ្រង គឺជាមនុស្សដែលពោរពេញទៅដោយ មនោសញ្ចេតនា។ អ្នកគឺជា មនុស្សដែលខ្វះការគិត។ ជួនកាល អ្នកធ្វើអ្វីមួយ ដោយគ្មានទិសដៅក៏មាន។ ប៉ុន្តែអ្នកជាមនុស្សដែលខ្វល់ខ្វាយ ពីមិត្តភក្តិ និងក្រុមគ្រួសារជាធំ។ នៅពេលដែលអ្នកជូបមិត្តភក្តិ អ្នកប្រាកដជារត់ខ្វែងដៃ ខ្វែងជើង ទៅឱបគេមិនខានទេ។ អ្នកខ្លះអាចគិតថា អ្នកដូចជាមនុស្សឆ្កួតយ៉ាងអីចឹង តែតាមការពិតទៅ អ្នកជាមនុស្សដែល មិនងាយរក ព្រោះតែអ្នកមានភាពស្មោះត្រង់ ជាមួយមនុស្សរាល់គ្នា។

៤. អក្សរត្រង់ (មិនផ្អៀង)

អ្នកជាមនុស្ស ដែលធ្វើអ្វីៗ ដោយពឹងផ្អែកលើភាពជាក់ស្តែង និងការពិតជាធំ។ អ្នកមិនប្រើអារម្មណ៍ ឬមនោសញ្ចេតនា មកធ្វើការសម្រេចចិត្តនោះទេ។

ឧទាហរណ៍ ប្រសិនបើមានមិត្តភក្តិមកបបួលអ្នក ទៅដើរលេងនោះ អ្នកចាប់ផ្តើមគិតភ្លាមថា អ្នកត្រូវតែទៅដែរឬទេ? តើក្នុងគោលបំណងអ្វី? និយាយរួម អ្នកតែងតែធ្វើការវិភាគឲ្យបានល្អិតល្អន់ជានិច្ចមុននឹងធ្វើការសម្រេចចិត្ត។

៥. អក្សរផ្អៀងទៅខាងឆ្វេង

អ្នកជាប្រភេទមនុស្ស ដែលចូលចិត្តធ្វើការជាមួយ វត្ថុ ឬឧបករណ៍ ជាជាងធ្វើការជាមួយមនុស្ស។ អ្នកចូលចិត្តធ្វើអ្វីតែម្នាក់ឯង មិនថាការសិក្សា ការវិភាគ ឬការធ្វើការងារនោះទេ។ មនុស្សដែលសរសេរអក្សរផ្អៀងទៅឆ្វេង បែបនេះ ភាគច្រើនជា វិចិត្រករ គូរគំនូរ ឬការងារផ្សេងទៀត ដែលទាក់ទងនឹងវត្ថុ មិនមែនមនុស្ស។ 

៦. អក្សរដិត (សរសេរសង្កត់ខ្លាំង)

អ្នកជាមនុស្សប្រើអារម្មណ៍ខ្លាំង ដូចជាការសរសេរដែរ។ អ្នកយល់ពីអារម្មណ៍របស់អ្នកដទៃ បានរហ័ស។ នេះមានន័យថា អ្នកជាមនុស្សដែលមានប្រតិកម្មរហ័ស ដោយប្រើអារម្មណ៍មកគ្រប់គ្រង។

ឧទាហរណ៍ថា អ្នកកំពុងតែនៅក្នុងក្លឹបមួយ ស្រាប់តែអ្នកប្រទះភ្នែកឃើញនរណាម្នាក់ កំពុងមានបញ្ហា ឬគេកំពុងធ្វើបាប នោះអារម្មណ៏របស់អ្នក បានធ្វើឲ្យអ្នកស្ទុះទៅជួយគេភ្លាមៗ ដោយអ្នកមិនបានគិតថា អ្នកនឹងប្រឈមមុខជាមួយនឹង គ្រោះថ្នាក់ឡើយ។

៨. អក្សរស្តើង (សរសេរស្រាលៗ)

អ្នកជាមនុស្ស ដែលមិនសូវខ្វល់ខ្វាយពី អ្វីទាំងអស់។ អ្នកផ្លាស់ទី ពីកន្លែងមួយទៅ កន្លែងមួយ។ អ្នកចូលចិត្តធ្វើដំណើរ។ អ្នកមិនយកអារម្មណ៍មកគិតទេ។ អ្នកមិនខ្វល់ថាមាន ស្ថានភាព ល្អ ឬអាក្រក់កើតឡើង ក្នុងជីវិតនោះទេ អ្នកគិតតែពីធ្វើអ្វីផ្សេង ដែលអ្នកពេញចិត្តប៉ុណ្ណោះ។ អ្នកមិនខ្ជះខ្ជាយពេលវេលា និងថាមពលរបស់អ្នកទៅគិតពី មូលហេតុដែលបង្កជាបញ្ហានោះទេ ព្រោះអ្នកគិតថា វាគ្រាន់តែធ្វើឲ្យអ្នកមានអារម្មណ៍ស្រ្តេសប៉ុណ្ណោះ។ 

៩. អក្សរចង្អៀត (សរសេរស្អិតជាប់គ្នា)

អ្នកគឺជាមនុស្សដែលមិនចេះ គ្រប់គ្រងពេលវេលានោះទេ។ សូម្បីតែ ទម្លាប់ប្រចាំថ្ងៃក៏ធ្វើមិនបានដែរ។ អ្នកឧស្សាហ៍ទៅប្រជុំយឺត ឬធ្វើការងារមិនរួចរាល់ តាមពេលកំណត់ទៀតផង។ ជានិច្ចជាកាល អ្នកខ្ជះខ្ជាយ ពេលវេលាទំនេរ ទៅធ្វើអ្វីដែលមិនមានប្រយោជន៍ទៅវិញ។

១០. អក្សរទូលាយ (សរសេរដកឃ្លាឆ្ងាយពីគ្នា)

អ្នកជាមនុស្សដែល ប្រកបទៅដោយភាពទៀងទាត់។ ប្រសិនបើមានកិច្ចប្រជុំណាមួយនោះ អ្នកតែងតែទៅដល់តាមពេលកំណត់ ពីព្រោះតែអ្នកដឹងថា ការទៅយឺត មិនមែនជារឿងល្អឡើយ។ អ្នកមិនទៅលេងផ្ទះនរណាម្នាក់ ដោយមិនបានសុំការអនុញ្ញាតឡើយ។

១១. អក្សរមូល

អ្នកដែលសរសេរអក្សររាងមូល គឺជាមនុស្សដែលប្រកបទៅដោយ ភាពច្នៃប្រឌិត និងទេពកោសល្យសិល្បៈ ពីកំណើត។

១២. អក្សរជ្រុង ឬស្រួច

អ្នកដែលសរសេរ អក្សរស្រួចៗ ជាសញ្ញាដែលបញ្ជាក់ថា មនុស្សម្នាក់នោះ មានភាពវៃវ័យឆ្លាត ប៉ុន្តែបង្កប់ទៅដោយ អាកប្បកិរិយាពុតត្បុត នៅពីក្រោយខ្នង។ 

*បន្ថែមពីនេះទៅទៀត អ្នកដែលសរសេរអក្សរបានលឿន គឺជាមនុស្សដែលមិនចេះអត់ធ្មត់ និងមិនចូលចិត្តខ្ជះខ្ជាយពេលវេលា។ រីឯ អ្នកដែលទម្លាប់សរសេរអក្សរមួយៗ (យឺត) គឺជាមនុស្សដែលមានសណ្តាប់ធ្នាប់ និងអាចពឹងពាក់បាន។

*កាន់តែពិសេសទៀតនោះ ប្រសិនបើអ្នកសង្កេតឃើញ នរណាម្នាក់ សរសេរប្រភេទអក្សរផ្លាស់ប្តូរច្រើនទម្រង់ មិនអាចកំណត់បាន ក្នុងក្រដាសតែមួយសន្លឹក នោះមានន័យថា គេកំពុងតែកុហក ឬលាក់បាំងអ្វីមួយពីអ្នកហើយ៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចង់ដឹងទេថា តើអក្សរដែលអ្នកសរសេរ បង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក ដូចម្តេចខ្លះ?

ចង់ដឹងទេថា តើអក្សរដែលអ្នកសរសេរ បង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក ដូចម្តេចខ្លះ?

ចង់ដឹងទេថា តើអក្សរដែលអ្នកសរសេរ បង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក ដូចម្តេចខ្លះ?

ចង់ដឹងទេថា តើអក្សរដែលអ្នកសរសេរ បង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក ដូចម្តេចខ្លះ?

ចង់ដឹងទេថា តើអក្សរដែលអ្នកសរសេរ បង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក ដូចម្តេចខ្លះ?