រឿង​ពិតៗ​នៅ​លើ​​យន្តហោះ ដែល​មាន​តែ​ពីឡុត​ និង​អ្នក​បើក​យន្តហោះ​ប៉ុណ្ណោះ​ដឹង

រឿង​ពិតៗ​នៅ​លើ​​យន្តហោះ ដែល​មាន​តែ​ពីឡុត​ និង​អ្នក​បើក​យន្តហោះ​ប៉ុណ្ណោះ​ដឹង

ហេតុអ្វីអ្នកត្រូវបិទទូរស័ព្ទនៅក្នុងយន្តហោះ? តើកន្លែងអង្គុយណាល្អសម្រាប់អ្នកដំណើរ? តើអ្នកមិនគួរពិសាអ្វីខ្លះនៅលើយន្តហោះ? រឿងរ៉ាវអស់ទាំងនេះ គឺមានតែអ្នកបើកបរ យន្តហោះ ឬ អ្នកជំនាញប៉ុណ្ណោះដែលដឹង។ តែអ្នកក៏ត្រូវដឹងពីវា ដែរ ក្នុងនោះមាន៖

១) កន្លែងអង្គុយស្រួល និងលំបាកជាងគេ៖ បើអ្នកចង់អង្គុយកន្លែងដែរស្រួលមិនងាយរង្គើ ឬញ័រ អ្នកគួរអង្គុយជិត ស្លាបយន្តហោះ ដោយសារតែផ្នែកកណ្ដាល មិនសូវជាមានចលនាប៉ុន្មាននោះទេ។ ចំណែកកន្លែងដែលពិបាកអង្គុយជាងគេនោះ គឺជូរខាងក្រោយគេ ព្រោះ វាជាកន្លែងដែលរង្គើ និងរដាក់រដុបជាងគេ។

២) តើអាចប្រើប្រាស់ទូរស័ព្ទបានទេ៖ ជាការពិត ណាស់ វាគ្មានហេតុផលអ្វីច្បាស់លាស់ ដែលបង្ហាញថា ទូរស័ព្ទ ដៃអាចប៉ះពាល់ ដល់ប្រព័ន្ធ នៅលើ យន្តហោះបានទេ។ យោងតាមគេហទំព័រសំណួរចម្លើយមួយឈ្មោះថា Quora បានបង្ហាញថា៖ « Pilot មួយចំនួនតែងប្រើប្រាស់ទូរស័ព្ទដៃផ្ទាល់ខ្លួនសម្រាប់ធ្វើការទាក់ទង ពេលដែលវិទ្យុទាក់ទងខ្លួនមានបញ្ហា។»

៣) មើលយ៉ាងណាដឹងថា គេប្លន់យន្តហោះ៖ បើអ្នកចង់ដឹងថា យន្តហោះនោះត្រូវបានគេប្លន់ អ្នកគួរសង្កេត មើលថា តើស្លាបយន្តហោះនោះ បើកឡើងលើឬ អត់? ហើយ នៅពេលវាចុះចត វា នឹងបន្ថយ ល្បឿនយឺតជាទីបំផុត។

៤) តើPilot ដែលពិសាអាហារគេផ្ដល់ឲ្យលើយន្តហោះដែរឬទេ៖ ចម្លើយនោះគឺទេ ។ ពួកគេត្រូវបានរៀបចំឲ្យពិសាអាហារផ្សេងពីអ្នកធ្វើដំណើរ ហើយវាជាអាហារពិសេស សម្រាប់តែ Pilot ប៉ុណ្ណោះ ព្រោះពួកគេ ត្រូវការអាហារដែលមានជីវជាតិ និងវីតាមីនជាងអ្នកដទៃ ជាពិសេស ដើម្បីការពារ ការពុលអាហារផ្សេងៗ លើយន្តហោះថែមទៀត ផង។ ដូចនេះ វាចាំបាច់ណាស់សម្រាប់ ការរៀបចំ អាហារដោយឡែកពីគេសម្រាប់ Pilot។

៥) មិនត្រូវផឹកកាហ្វេទេ៖ អ្នកដំណើរទាំងអស់ មិនគួរពិសាកាហ្វេ ដែលខាងអាកាសចរ រៀបចំ ឲ្យនោះទេ ព្រោះ ធុងទឹកនៅលើយន្តហោះភាគច្រើន គេតែងដាក់សារធាតុគីមី នៅក្នុងនោះជាច្រើន ដើម្បីសម្លាប់បាក់តេរី។ ដូចនេះ បើអាចជៀសបាន អ្នកមិនគួរពិសា កាហ្វេ ទាំងនោះទេ។

៦) ពួកគេតែងកុហកពីម៉ោងដែលអ្នកត្រូវរង់ចាំ៖ ប្រាកដណាស់ អ្នកប្រហែលជាធ្លាប់ជួបរឿងរ៉ាវទាំងនេះ។ ពួកគេតែងប្រាប់អ្នកថា អ្នកគួររង់ចាំពី ២០ទៅ៣០ នាទី ប៉ុណ្ណោះ ព្រោះ យន្តហោះកំពុងតែមានបញ្ហាបច្ចេកទេស តែតាមពិត ទៅគេកុហកអ្នកទេ ពួកគេមិនដឹងពេលវេលាច្បាស់ឡើយ ថា ពេលណា យន្តហោះនោះអាចដំណើរការវិញបាន។

៧) ការហោះហើរពេលព្រឹកល្អជាងគេ៖ មិនមែន ពេលព្រឹក មានមនុស្សតិច ឬ ទេសភាពល្អនោះ ទេ តែ ពេលព្រឹកនេះហើយ ដែលមិនបង្កការរដាក់រដុប ដល់អ្នកដំណើរ ដោយសារតែខ្យល់អាកាសគឺស្ងប់ស្ងាត់ល្អ។

៨) ភាគច្រើនPilot តែងសម្រាកមួយស្របក់៖ ជាការពិតណាស់ ពួកគេបានសារភាពថា គេតែងតែសម្រាកមួយស្របក់ ចំពោះការហោះហើរ ដែលមានចម្ងាយឆ្ងាយពេក។ តែ ការសម្រាកនោះ គឺមិនដែលលើសពី១០នាទីឡើយ នេះបើយោងតៅតាម ការបង្ហាញរបស់គេហទំព័រ mirror.co.uk

ប្រភព៖ bizkhmer

  • រឿង​ពិតៗ​នៅ​លើ​​យន្តហោះ ដែល​មាន​តែ​ពីឡុត​ និង​អ្នក​បើក​យន្តហោះ​ប៉ុណ្ណោះ​ដឹង已关闭评论
  • 37 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ចំនេះដឹង
Tags: