មនុស្ស​ជោគជ័យ​មិន​ដែល​ចោល​គំនិត​ទាំង​៤​នេះ​ទេ

មនុស្ស​ជោគជ័យ​មិន​ដែល​ចោល​គំនិត​ទាំង​៤​នេះ​ទេ

យោងតាមគេហទំព័រ addicted2success.comបានបង្ហាញគំនិតខ្លះៗ ដែលនាំអ្នកឲ្យទៅជាមនុស្សជោគជ័យម្នាក់ ក្នុងនោះមាន៖

១) តែងគិតពីរូបភាពវិជ្ជមាន៖ ជាការពិតណាស់ មុននឹងសម្រេចអ្វីមួយឲ្យកើតឡើងបាននោះ អ្នកត្រូវតែ ចាប់ផ្ដើមគិតពីរូបភាពនានា និងសកម្មភាព ដែលអ្នកចង់ចាប់ផ្ដើម។ ការគិតនេះផងដែរ គឺទាមទារឲ្យអ្នកគិតពីអ្វីដែលវិជ្ជមាន មានន័យថា គិតពីអ្វីដែលផ្ដល់ជាផលល្អសម្រាប់អ្នក ។

២) ដឹងឲ្យច្បាស់ថាខ្លួនចង់បានអ្វី៖ ការដឹងថាខ្លួនឯង ចង់បានអ្វីគឺប្រៀបបានទៅនឹង ការដឹងទិសដៅមួយ អញ្ចឹងដែរ។ ពេលអ្នកដឹងថា អ្នកត្រូវការអ្វីហើយនោះ អ្នកត្រូវ ចងចាំវា ដើម្បីធ្វើយ៉ាងណាយល់ដឹងពីវា ឲ្យកាន់តែច្បាស់ បន្ទាប់មកអ្នកនឹងសម្រេចបានតែម្ដង។

៣) ត្រូវប្រើប្រាស់ភាពឆ្លាតវៃអ្នក៖ អ្នកត្រូវចេះប្រើប្រាស់ភាពឆ្លាតវៃរបស់អ្នក ក្នុងការគិតថា តើអ្នកចង់បង្កើតអ្វី តើអ្នកចង់ទៅកន្លែងណា ហើយ តើអ្នកទៅកន្លែងនោះដោយមធ្យោបាយអ្វី? ដើម្បីបង្កើន ការគិតរបស់អ្នកឲ្យកាន់តែឆ្លាតវៃទៀតនោះ អ្នកគួរចេះស្រាវជ្រាវ ព័ត៌មាន និង ចំណេះដឹងផ្សេងៗ ទៀតតាមរយៈការអានសៀវភៅ អ៊ីនធឺណិត សាលារៀន និងការធ្វើសិក្ខាសាលាផ្សេងៗ ទៀតផងដែរ។

៤) ត្រូវបង្កើនចំណងមិត្តភាពឲ្យរឹងមាំ៖ អ្នកត្រូវចាំ ថា គ្មានជោគជ័យឯ ណាដែលកើតឡើង ដោយការធ្វើតែម្នាក់ឯងនោះទេ។ មានមនុស្សជាច្រើនដែលអ្នកត្រូវការ ក្នុងការជួយជាយោបល់ ផ្ដល់ទិសដៅ និងការណែនាំ ដោយសំអាងលើការជោគជ័យរបស់គេ៕

ប្រភព៖ bizkhmer

  • មនុស្ស​ជោគជ័យ​មិន​ដែល​ចោល​គំនិត​ទាំង​៤​នេះ​ទេ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: