ចិន​​ដាច់​ខាត​ ​បិទ​មិន​ឲ្យ​​ ​Pokemon Go​ ​ចូល​ប្រទេស​

ហ្គេម​ ​Pokemon Go​ ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ ​ប៉ុន្តែ​ហ្គេម​នេះ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​មក​ប្រទេស​ចិន​ជា​ដាច់​ខាត។

 

ចិន​​ដាច់​ខាត​ ​បិទ​មិន​ឲ្យ​​ ​Pokemon Go​ ​ចូល​ប្រទេស​

 

មូលហេតុ​ដែល​ចិន​ ​បិទ​មិន​ឲ្យ​ហ្គេម​នេះ​ចូល​ប្រទេស​ ​ព្រោះ​តែ​កត្តា​សុវត្ថិភាព​ និងរក្សាទិន្នន័យសម្ងាត់​ ​ដោយ​ ​Pokemon Go​ ​ផលិត​ឡើង​ដោយ​ក្រុម​អ្នក​សរសេរ​កម្មវិធី​ ​Niantic​ ​របស់​ ​Google​ ហើយ​ហ្គេម​នេះ​ ​អាច​ចាប់​បាន​ ​និង​រក្សា​ទុក​ទិន្នន័យ​របស់​ទីតាំង​ភូមិសាស្ត្រ​ ​អ្នក​លេង​បាន​យ៉ាង​ច្បាស់លាស់។

 

អ្នក​វិភាគ​ស្ថានភាព​បច្ចេកវិទ្យា​ប្រទេស​ចិន​ ​បាន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​ចិន​មិន​ចង់​ឲ្យ​ទិន្នន័យ​ ​GPS​ របស់​ប្រជាជន​ចិន​​ធ្លាក់​ក្នុង​ដៃ​របស់​ ​Google​ ​នោះ​ទេ។​​ពិសេស​នៅ​ពេល​ដែល​អ្នក​លេង​ទាំង​នោះ​ស្ថិត​ក្នុង​ទីតាំង​សំខាន់ៗ​ដូច​ជា​មូលដ្ឋានទ័ព​ជា​ដើម៕

 

អាន​បន្ត​ ​៖​ មួយនាទី Pokémon Go រក​ចំណូល​​បាន​ខ្ទង់​ម៉ឺន​ដុល្លារ
អានបន្ត ៖ តាម​ពិត​ហ្គេម​ ​Pokemon Go​ ​ផលិត​យក​លំនាំ​តាម​ហ្គេម​ ​Ingress​ ​របស់​ ​Google

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​techinasia