ប្រទេស​10​ណែនាំ​ពលរដ្ឋ​កុំ​ឱ្យទៅ​កាន់​សហរដ្ឋ​អា​មេ​រិ​ក

ដោយ​ចាត់​ទុក​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អា​មេ​រិ​កថា គ្រោះថ្នាក់ ប្រទេស​១០​លើ​ពិភពលោក បាន​ណែនាំ​ជា​ផ្លូវការ​ដល់​ពលរដ្ឋ​ពួក​គេ​ឱ្យ​ចៀសវាង​កុំទៅ​កាន់​ទីនោះ ។ បែប​នេះ​ពិតជា​ធ្វើ​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​មានការ​ភ្ញាក់ផ្អើល ។

ពលរដ្ឋ​បា​ហា​ម៉ាស់ នូ​វែ​ល​ហ្សេ​ឡង់ និង​អង់គ្លេស បាន​ទទួល​ការ​ណែនាំ​ជា​ផ្លូវការ​ពី​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អា​មេ​រិ​ក ។ នេះ​ជា​សេចក្តីរាយការណ៍​របស់​កាសែត US NEWS AND WORLD REPORT ។ តាម​វ៉េបសាយ​របស់​ខ្លួន​កាសែត​នោះ​សរសេរ​ថា បែប​នេះ​ពិតជា​ធ្វើ​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​មានការ​ភ្ញាក់ផ្អើល ។ ដូច្នេះ​សហរដ្ឋ​អាមេ​រិ​ក​ស្ថិត​ក្នុង​ចង្កោម​បណ្តា​ប្រទេស​ដូច​ជា​អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ូ​ដង់​ខាងត្បូង លី​ប៊ី តួ​ក​គី យេ​ម៉ែ​ន និង​អ៊ុយ​ក្រែ​ន​ដែល​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទាំងនេះ​ចាត់​ទុក​ថា គ្រោះថ្នាក់ ហើយ​ពុំគួរ​ទៅ ។

ក្នុង​ចំណោម​ប្រទេស​ដែល​សង្ស័យ​ដល់​សន្តិសុខ​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អា​មេ​រិ​ក នៅ​មាន​អូស្ត្រាលី បា​រ៉ែ​ន អេ​មី​រ៉ាត់​អា​រ៉ាប់​រួម បែ​ល​ហ្ស៊ិ​ក អា​ល្លឺ​ម៉​ង់ រុ​ស្ស៊ី និង​ចិន ៕