ព្រឹក​ស្អែក ចៅ​ក្រម​សម្រេច​រឿង​ក្តី​ ប៉ែន ចំរ៉ុង

រាជធានី​ភ្នំពេញ ៖ ទីបំផុត ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក​ ពេជ្រ វិជ្ជាធរ បាន​កំណត់​យក​ថ្ងៃទី​២០ កក្កដា ២០១៦ ដើម្បី​សម្រេច​អំពី​បណ្តឹង​លែង​លះ​រវាង​លោក ប៉ែន ចំរ៉ុង ពិធី​ករ​ល្បី​ឈ្មោះ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ និង​អ្នក​ស្រី ភិន សុដាលីស កូន​ស្រី​ថៅកែ​ភាព​យន្ត ។

ការ​កំណត់​ពេល​ប្រកាស​សាល​ក្រម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គូភាគី​បាន​ចូល​បំភ្លឺ​នៅ​តុលា​ការ​ជាបន្ត​បន្ទាប់​​កាល​ពី​ពេល​កន្លង​ទៅ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ ទំនង​ជា​នឹង​សម្រេច​ឱ្យគូ​​ភាគី​លែង​លះ​គ្នាតាម​ផ្លូវ​ច្បាប់ បន្ទាប់​ពី​ធ្វើ​ការ​ផ្សះ​ផ្សា​ជា​ច្រើន​មិន​ត្រូវ​រួច​មក ។

ប្រភព​ព័ត៌​មាន​បន្តថា កូន​ម្នាក់​ដែល​កំពុង​ស្ថិត​ក្នុង​ផ្ទៃ​របស់​អ្នក​ស្រី ភិន សុដាលីស នឹង​ត្រូវ​ស្ថិត​នៅ​ជា​មួយ​ម្តាយ ក្រោយ​កូន​នេះ​ធំ ទើប​មាន​ការ​សម្រេច​សាជា​ថ្មី ៕