រឿង​១០យ៉ាង​ ​​​ដែល​មិត្ត​ស្រី​អ្នក​​តែង​ចង់​ឲ្យ​អ្នក​ធ្វើ តែ​នាង​មិន​​​និយាយ

មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​មនុស្ស​ស្រី​ចង់​និយាយ​ប្រាប់​ទៅ​មិត្ត​ប្រុស​របស់​ពួក​គេ ប៉ុន្តែ​វា​ហាក់​បី​ដូច​ជា​មិន​សូវ​ទំនង​នឹង​ធ្វើ​ទាល់​តែ​សោះ។ ជាក់​ស្តែង​ដូច​ជា​រឿង​ទាំង១០យ៉ាង​ខាង​ក្រោម​នេះ​អីចឹង ដែល​មនុស្ស​ស្រី​ភាគច្រើន​សុទ្ធតែ​ចង់​ឲ្យ​មិត្ត​ប្រុស​របស់​ពួកគេ​ធ្វើ ប៉ុន្តែ​នាង​មិន​​ងាយ​នឹង​និយាយ។

 

១) មើល​ខ្សែភាពយន្ត​ដែល​នាង​ចូលចិត្ត៖ វា​គឺ​ជា​ខ្សែភាពយន្ត​ដែល​នាង​មើល​នៅ​ពេល​នាង​មាន​សុខភាព​ល្អ ឈឺ ពេល​ព្រឹក​រងា និង ពេល​ខូចចិត្ត​ជាដើម ដូច្នេះ​បុរស​ជា​សង្សារ​ត្រូវ​តែ​ធ្វើ​តាម​នាង។

 

រឿង​១០យ៉ាង​ ​​​ដែល​មិត្ត​ស្រី​អ្នក​​តែង​ចង់​ឲ្យ​អ្នក​ធ្វើ តែ​នាង​មិន​​​និយាយ

 

២) បង្ហាញ​សកម្មភាព​ស្និទ្ធស្នាល​គ្នា៖ ត្រូវ​ធ្វើ​ជា​បុរស​ដែល​យក​ចិត្ត​ទុក​ដាក់ និង​ស្និទ្ធស្នាល ហើយ​នៅ​ក្បែរ​នាង​ឲ្យ​បាន​ច្រើន រួម​ទាំង​កាន់​ដៃ​នាង​ដើរ​ឆ្លង​ផ្លូវ ជាដើម។

 

រឿង​១០យ៉ាង​ ​​​ដែល​មិត្ត​ស្រី​អ្នក​​តែង​ចង់​ឲ្យ​អ្នក​ធ្វើ តែ​នាង​មិន​​​និយាយ

 

៣) ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល៖ នាង​មិន​មែន​ចង់​ឲ្យ​នាក់​ពួន​ចាំ​ពញ្ញាក់​នាង​គ្រប់​ពេល​នោះ​ទេ ប៉ុន្តែ​នាង​ចង់​ឃើញ​អ្នក​​ឆ្លៀត​ពេល​បង្កើត​ពេល​វេលា​ផ្អែមល្ហែម​ណា​មួយ​ជាមួយ​គ្នា ដែល​ខុស​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ។​

 

៤) ចង់​ជួប​ឪពុកម្ដាយ​របស់​នាង៖ នាង​ចង់​ឲ្យ​អ្នក​ស្រលាញ់​នាង​ឲ្យ​បាន​គ្រប់គ្រាន់ រហូត​ដល់​អ្នក​ចង់​ជួប​ឪពុកម្ដាយ​របស់​នាង​ដោយ​ខ្លួន​ឯង​តែម្ដង។

 

៥) ណែនាំ​នាង​ឲ្យ​អ្នកដទៃ​ស្គាល់៖ នាង​ចង់​ឲ្យ​អ្នក​ណែនាំ​នាង​ឲ្យ​អ្នកដទៃ ដូច​ជា​មិត្ត​ភក្តិ​ជាដើម​បាន​ដឹង​ថា នាង​គឺ​ជា​មិត្ត​ស្រី​របស់​អ្នក ដោយ​គ្មាន​ការ​លាក់បាំង។

 

៦) ជូន​របស់​ផ្ទាល់ខ្លួន​ទៅ​នាង៖ នាង​មិន​ត្រូវ​លុយ​របស់​អ្នក​ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ស្នេហា​ឡើយ តែ​នាង​ចង់​ឲ្យ​អ្នក​ជូន​កាដូ ឬ​របស់​ផ្ទាល់ខ្លួន​ណាមួយ​ទៅ​នាង ឧទាហរណ៍​ដូចជា​ការ​បង្កើត CD ចម្រៀង ដែល​ផ្ទុក​ទៅ​ដោយ​បទចម្រៀង​ដែល​នាង​ចូលចិត្ត​ជាដើម។

 

៧) ទិញ​ផ្កា ឬ​អាហារ ​រួច​យក​ទៅ​ឲ្យ​នាង​នៅ​កន្លែង​​ធ្វើការ៖ ផ្នែក​ដែល​ល្អ​បំផុត​ក្នុង​រឿង​ស្នេហា គឺ​អារម្មណ៍​ស្រលាញ់ ដូច្នេះ​អ្នក​ត្រូវ​បង្ហាញ​ឲ្យ​នាង​ឃើញ​ថា​អ្នក​តែងតែ​គិត​ពី​នាង ដោយ​ការ​ទិញ​ផ្កា ឬ​អាហារ រួច​យក​ទៅ​ឲ្យ​នាង នៅ​កន្លែង​ណា​មួយ​ជាដើម។

 

រឿង​១០យ៉ាង​ ​​​ដែល​មិត្ត​ស្រី​អ្នក​​តែង​ចង់​ឲ្យ​អ្នក​ធ្វើ តែ​នាង​មិន​​​និយាយ

 

៨) ស្ដាប់​នាង៖ នៅ​ពេល​ដែល​នាង​មាន​បញ្ហា នាង​ត្រូវ​ការ​ការ​យកចិត្តទុកដាក់​របស់​អ្នក ហើយ​នាង​ចង់​ឲ្យ​អ្នក​នៅ​ជិត​នាង នៅ​ពេល​នាង​ជួប​ទុក្ខ​លំបាក។ ជាង​នេះ​ទៅ​ទៀត នាង​គ្រាន់តែ​ចង់​ឲ្យ​អ្នក​នៅ​ក្បែរ​នាង ហើយ​ស្ដាប់​នាង​អំពី​រឿង​អ្វីមួយ​តែប៉ុណ្ណោះ។

 

៩) ប្រាប់​នាង​ពី​ទំនាក់ទំនង​ស្នេហា​មួយ​នេះ៖ នាង​ស្អប់​ការ​សួរ​អ្នក​ថា «តើ​ស្នេហា​មួយ​នេះ​អាច​ឈាន​ដល់​កម្រិត​ណា» ណាស់ ដូច​ដែល​អ្នក​មិន​ចង់​ឆ្លើយ​តប​ចំពោះ​សំនួរ​ដ៏​ស្មុគស្មាញ​មួយ​នេះ​អីចឹង។ ដូច្នេះ​អ្នក​ត្រូវតែ​រៀបចំ​គម្រោង​សម្រាប់​ថ្ងៃ​អនាគត​ឲ្យ​ហើយ។

 

១០) និយាយ​ជាមួយ​នាង​ឲ្យ​បាន​ច្រើន៖ លើក​ទូរសព្ទ​របស់​នាង ទោះ​បី​ជា​អ្នក​កំពុង​មើល​ការ​ប្រកួត​បាល់ទាត់​ក៏ដោយ។ ទូរសព្ទ​ទៅ​នាង​នៅ​ពេល​ដែល​មាន​រឿង​អ្វី​មួយ​រំលឹក​អ្នក​ឲ្យ​នឹក​ដល់​នាង។ ប្រាប់​នាង​អំពី​រឿង​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ធុញទ្រាន់ ឬ​ចូលចិត្ត ឬ​ប្រាប់​នាង​អំពី​រឿងរ៉ាវ​ដែល​អ្នក​បាន​ឆ្លងកាត់​នៅ​ក្នុង​ថ្ងៃនេះ​ជាដើម៕

 

រឿង​១០យ៉ាង​ ​​​ដែល​មិត្ត​ស្រី​អ្នក​​តែង​ចង់​ឲ្យ​អ្នក​ធ្វើ តែ​នាង​មិន​​​និយាយ

 

 

ចុចអាន៖៥ យ៉ាង​បញ្ជាក់​ថា​បុរស​ស្រលាញ់​អ្នក​ស្ទើរ​លេប

ចុចអាន៖សញ្ញា​​៨​យ៉ាង​​​ ​បញ្ជាក់​ថា​​មិត្ត​ប្រុស​​ចង់​រៀប​ការ​ជាមួយ​អ្នក​​

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ storypick