ចាន់ វឌ្ឍនាកា ភ្ញាក់​ផ្អើល​ ក្រោយ​ទទួល​ដំណឹង​ប្អូន​ប្រុស​លេង​ឲ្យ U-16 កម្ពុជា

(ភ្នំពេញ)៖ «បើខ្ញុំនិយាយមានមនុស្សប៉ុន្មាននាក់ជឿថា ក្មេងម្នាក់នេះត្រូវជាប្អូនរបស់ខ្ញុំ ហើយខ្ញុំក៏មិនដែលដឹងទើបថ្ងៃយាយខ្ញុំខូច ទើបបានជួបចាស់ៗ ទើបគាត់និយាយថាម្នាក់ពាក់លេខ ១០ហាហា ស៊ូស៊ូណាអាប្អូន ថ្ងៃនេះបងទំនេហើយ ចាំបងទៅគាំទ្រ» ។ នេះគឺជាសម្ដីរបស់ ចាន់ វឌ្ឍនាកា សរសេរបង្ហោះលើ Facebook ផ្ទាល់ខ្លួននារសៀលនេះ ។

ប្អូនប្រុស ដែលត្រូវបានខ្សែប្រយុទ្ធឆ្នើមនៃក្លឹបបឹងកេតអង្គរកីឡាករ ចាន់ វឌ្ឍនាកា អះអាងជាប្អូនប្រុសរបស់ខ្លួននោះ គឺមានឈ្មោះ សាន្ដ គីមហេង ដែលគេកំពុងលេងក្នុងក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា(U-16) និងកំពុងជួយមិត្តរួមក្រុម នៅក្នុងការធ្វើជាម្ចាស់ផ្ទពានរង្វាន់ AFF U-16 Championship 2016 ផងដែរ ។ ប៉ុន្ដែកីឡាករ ចាន់ វឌ្ឍនាកា មិនបានបញ្ជាក់ថា សាន្ដ គីមហេង គឺជាប្អូនប្រុសបង្កើត ឬប្អូនជីដូនមួយ ឬក៏ប្អូនសាច់ឈាមខាងឡើយ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ម្ពុជា នឹងប្រកួតកាត់សេចក្ដីចុងក្រោយជាមួយក្រុមយុវជនទីម័រខាងកើត លើ​ទី​លាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​នា​វេលា​ម៉ោង ៦៖៣០​នាទី​ល្ងាច​នេះ ដើម្បី​រក​ក្រុម​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U-16 Championship 2016 ជា​មួយ​នឹង​ក្រុម​ការ​ពារ​តំ​ណែង​ជើង​ឯក​ថៃ ដែល​កំពុង​ឈរ​កំពូល​តា​រាង​ពូល B។

មុននឹងការប្រកួតចាប់ផ្ដើមមានគ្រូបង្វឹក ៣នាក់ បានបញ្ចេញទស្សនៈជុំវិញជំនួបរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមយុវជនទីម័រខាងកើតនេះ ។ លោក Andi Susanto គ្រូបង្វឹកក្រុមទីម័រ បានលើកឡើងថា ឆ្លងកាត់ប៉ុន្មានប្រកួតកន្លងទៅ លោកសង្កេតឃើញកម្ពុជាធ្វើបានល្អច្រើន ពិសេសគឺតំបន់ប្រយុទ្ធ ប៉ុន្ដែលោកនឹងជំរុញកូនឲ្យក្រុមធ្វើឲ្យបានល្អ ដើម្បីការពារ និងស្វែងរកគ្រាប់បាល់ជ័យជម្នះលើកម្ពុជា ។

ដោយឡែកគ្រូបង្វឹកក្រុមម្ចាស់ផ្ទះកម្ពុជាលោក Inoue Kazunori បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយប្រកួតចាញ់ថៃ ៦-០ កាលពីថ្ងៃមុនថា លោកមានជំនឿចិត្តថា ក្រុមលោកនឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយអាចជួបថៃម្ដងទៀត ។ ប៉ុន្ដែលោកក៏នឹងកែតម្រូវចំណុចខ្វះខាត ដើម្បីយកឈ្នះក្រុមយុវជនទីម័រខាងកើត និងបង្កើតប្រវត្តិសាស្ដ្រថ្មីមួយជូនកម្ពុជាផងដែរ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចាន់ វឌ្ឍនាកា ភ្ញាក់​ផ្អើល​ ក្រោយ​ទទួល​ដំណឹង​ប្អូន​ប្រុស​លេង​ឲ្យ U-16 កម្ពុជា

ចាន់ វឌ្ឍនាកា ភ្ញាក់​ផ្អើល​ ក្រោយ​ទទួល​ដំណឹង​ប្អូន​ប្រុស​លេង​ឲ្យ U-16 កម្ពុជា

ចាន់ វឌ្ឍនាកា ភ្ញាក់​ផ្អើល​ ក្រោយ​ទទួល​ដំណឹង​ប្អូន​ប្រុស​លេង​ឲ្យ U-16 កម្ពុជា

ចាន់ វឌ្ឍនាកា ភ្ញាក់​ផ្អើល​ ក្រោយ​ទទួល​ដំណឹង​ប្អូន​ប្រុស​លេង​ឲ្យ U-16 កម្ពុជា