ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​

6 Videos


បន្ទាប់ពីតួឯកប្រុសស្រីនៅក្នុងរឿងភាគ «ទេពឥន្ទ្រីបក្សីស្នេហ៍» ប្រកាសថា នឹងរៀបចំពិធីអាពាហ៍ពិពាហ៍នាថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុងប៉េកាំង ដែលជាទឹកដីកំណើតរបស់លោក ឈើន សៀវ (Chen Xiao) ហើយនៅថ្ងៃទី ២១ ខែកក្កដា ពួកនឹងគេរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍នៅទីក្រុងតៃប៉ិ ដែលជាទឹកដីកំណើតរបស់នាង ឈើន យ៉ានស៊ី (Michelle Chen) រួចមក ស្រាប់តែថ្ងៃនេះពួកគេបានធ្វើដូចអ្វីដែលបាននិយាយទុកមែន គឺថ្ងៃនេះគូស្នេហ៍ថ្មីថ្មោងមួយគូខាងលើកំពុងរៀបពិធីជប់លៀងចំពិធីអាពាហ៍ពិពាហ៍ធំមួយដែលនឹងត្រូវចំណាយលុយខ្ទង់លានដុល្លារនៅលើទឹកដីទីក្រុងប៉េកាំង ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសចំនួន ៣០០ នាក់ទៀតផង ។

ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​

P9

ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍របស់លោក ឈើន សៀវ និង នាង ឈើន យ៉ានស៊ី នេះទៀតសោតក៏មានវត្តមានមិត្តជិតស្និទ្ធិរបស់នាង ឈើន យ៉ានស៊ី ចូលរួមផងដែរដែលមានដូចជា តារាសម្ដែង និង ចម្រៀងនាង ឈាន ឆូវអ៊ិន (Joe Chen) នាងហូ ប៊ិងឈីង (Hu Bing Qing) និង នាង ហ្ស៊ុង សីងថុង (Gillian Chung) ជាដើម ។ ទាក់ទងជាមួយគ្នានេះដែរគូស្នេហ៍ល្បីល្បាញខាងលើនេះក៏បានបង្ហាញវីដេអូឃ្លីបមួយដែលនិយាយពីរឿងរាវស្នេហា និង ពិធីអាពាហ៍ពិពាហ៍របស់ពួកគេផងដែរ ដែលវីដេអូឃ្លីបនេះកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ។

ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​

គួរបញ្ជាក់ដែរថា នេះគឺជាពិធីជប់លៀងអាពាហ៍ទី ១ ក្នុងគម្រោងរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍ ៣ លើរបស់លោក ឈើន សៀវ និង នាង ឈើន យ៉ានស៊ី ដោយបន្ទាប់ពីរៀបចំនៅទីក្រុងប៉េកាំងនេះ ពួកគេនឹងបន្តរៀបចំនៅលើទឹកដីកោះតៃវ៉ាន់ និង នៅខេត្តអានហ៊ុយ បន្តទៀត ៕ (ប្រភព៖ ចាយនីសស្ដា) កុសល

ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​

ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​

ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​ទិដ្ឋភាព​មង្គលការ​តួឯក​ប្រុស​ស្រី «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (​មាន​វីដេអូ​)​