អតីត​ចុងភៅ​​សណ្ឋាគារ​ផ្កាយ​ប្រាំ​​ល្បី​ឈ្មោះ​​មក​​លក់​បឺហ្គឺ​តាម​រទេះ​ព្រោះ​ចង់​បាន​សេរី​ភាព

ជីវិតពិត៖ ក្នុងសកម្មភាពដ៏មមាញឹកក្នុងការធ្វើនំលក់ជូនដល់អ្នកទិញ ដែលមានទាំងប្អូនៗសិស្សសាលាបឋមសិក្សាទួលគោក ជនបរទេសនិងបងប្អូនជាច្រើននាក់ទៀតដែលបានធ្វើដំណើរឆ្លងកាត់ចូលទិញនោះ បុរសវ័យ ៣៧ ឆ្នាំម្នាក់ មកពីខេត្តកំពង់ចាមឈ្មោះ អ៊ុំ សុខា ជាអ្នកលក់បឺហ្គឺរ និងសាំងវ៉ិច ចល័តបានប្រាប់ ខេឃ្យូប ឲ្យដឹងថា ពីមុនលោកធ្លាប់ជាអ្នកចម្អិនអាហារនៅសណ្ឋាគារល្បីមួយនៅរាជធានីភ្នំពេញ ឈ្មោះ ហ៊ីម៉ាវ៉ារី កាលពីឆ្នាំ ២០០១ ដល់ ២០០៣ ហើយក៏បានលាឈប់ទៅ។

លោកបានចាប់អាជីព អ្នកលក់បឺហ្គឺរ និងសាំងវ៉ិច ចល័តនេះជាង ៨ឆ្នាំហើយ បន្ទាប់ពីបានលាឈប់ពីការងារផ្នែកចម្អិនម្ហូបនៅសណ្ឋាគារលំដាប់ផ្កាយប្រាំនោះ ដែលពេលនោះលោកទទួលបានប្រាក់បៀវត្ស១៧០ដុល្លារក្នុងមួយខែ។ មូលហេតុដែលលោកឈប់ពីការងារ ក៏ព្រោះតែចង់បានសេរីភាពក្នុងការដើរហើរ ឬធ្វើអ្វីមួយដោយមិនចាំបាច់សុំច្បាប់ពីប្រធាន ហើយក៏មិនរងសម្ពាធពីការងារផងដែរ ទោះបីជាលោកចង់ធ្វើ ឬមិនធ្វើក៏ដោយ។

ក្នុងអាជីពនេះក្នុងមួយថ្ងៃ បុរសវ័យ៣៧ឆ្នាំរូបនេះអាចលក់បានជាង ៧០នំ ហើយបើជាគិតចំណូល លោកទទួលបាន៣០០ទៅ៤០០ដុល្លារ មួយខែ។ កត្តាដែលធ្វើឲ្យលក់ដាច់បែបនេះ លោកបានឲ្យដឹងថា ទីមួយលោកចេះលេងសៀកឲ្យក្មេងៗមើលនិងលេងកម្សាន្តនៅពេលទំនេរ និងមួយទៀតនោះ គឺលោកក៏បានធ្វើសាច់ប៉ាតេដោយខ្លួនខុសពីគេ និងមានរស់ជាតិសាច់មាន់ចិញ្ច្រាំ។

ទោះបីជាយ៉ាងនេះក្តី លោកក៏ចង់មានហាងផ្ទាល់ខ្លួនមួយផងដែរ ប៉ុន្តែលោកហាក់ដូចជាមានចិត្តរៀរែកបន្តិច ក្នុងការបើកហាងទៅថ្ងៃអនាគត ដោយសារលោកព្រួយបារម្ភទៅលើដើមទុនលើការចំណាយផ្សេងៗដូចជាថ្លៃជួលទីតាំងជាដើម៕

អតីត​ចុងភៅ​​សណ្ឋាគារ​ផ្កាយ​ប្រាំ​​ល្បី​ឈ្មោះ​​មក​​លក់​បឺហ្គឺ​តាម​រទេះ​ព្រោះ​ចង់​បាន​សេរី​ភាព អតីត​ចុងភៅ​​សណ្ឋាគារ​ផ្កាយ​ប្រាំ​​ល្បី​ឈ្មោះ​​មក​​លក់​បឺហ្គឺ​តាម​រទេះ​ព្រោះ​ចង់​បាន​សេរី​ភាព អតីត​ចុងភៅ​​សណ្ឋាគារ​ផ្កាយ​ប្រាំ​​ល្បី​ឈ្មោះ​​មក​​លក់​បឺហ្គឺ​តាម​រទេះ​ព្រោះ​ចង់​បាន​សេរី​ភាព

ប្រភព៖ kqube

  • អតីត​ចុងភៅ​​សណ្ឋាគារ​ផ្កាយ​ប្រាំ​​ល្បី​ឈ្មោះ​​មក​​លក់​បឺហ្គឺ​តាម​រទេះ​ព្រោះ​ចង់​បាន​សេរី​ភាព已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: