សួង សុ​ខា​រ៉ា​នី​ត៖ «ខ្ញុំ​មិន​ល្ងង់​​ដល់​ថ្នាក់​​ប្រគល់​​ខ្លួន​ប្រាណ ឲ្យ​​ប្រុស​​ដែល​​​ស្រ​ឡាញ់ ​ត្រឹម​​ជា​ការ​​លេង​​សើច​​នោះ​ទេ​​»​

(ភ្នំពេញ)៖ តារាស្រីរូបស្រស់សោភា កញ្ញា សួង សុខារ៉ានីត ថ្លែងប្រាប់ទាំងភ្ញាក់ផ្អើលថា ទោះបីជានាងស្រឡាញ់ ភាពស្រស់ស្អាតខាងក្រៅពិតមែន តែក៏មិនមានន័យសរុបថា នាងគឺជាមនុស្សល្ង​ង់ ដែ​លគ្រាន់តែចង់ឲ្យមនុស្សប្រុស យកមកកំសាន្តលេងនោះដែរ។

ជាមួយគ្នានេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីកញ្ញា សួង សុខារ៉ានីត កាលពីពេលថ្មី​ៗនេះ បានស​រ​សេរបង្ហោះ ភ្ជាប់ជាមួយរូបថតមួយសន្លឹក ដោយបញ្ជាក់ដូច្នេះថា «ខ្ញុំចង់បានមនុ​ស្ស​ប្រុស ស្រឡាញ់ខ្ញុំដោយស្មោះដូ​ចគ្នា ហើយខ្ញុំក៏មិនមែនល្ងង់ ដល់ថ្នាក់យកមនុស្សប្រុស ដែ​លគ្រាន់តែទទួលយក តែសំបកក្រៅរបស់ខ្ញុំ ដោយមិនទទួលយកនិស្ស័យពិត របស់ខ្ញុំនោះដែរ យល់?»។

កញ្ញា សួង សុខារ៉ានីត បានបន្តថា «និយាយសរុបទៅ គឺខ្ញុំស្រឡាញ់ភាពស្អាត ដើម្បីសប្បាយចិ​ត្ត និងចង់បំពេញបំណងរបស់ខ្លួនឯង គឺមិនមែនទៅបោកអ្នកណានោះទេ បើគិតគិតពីក្តីបំណ​ងរបស់ខ្ញុំផ្ទាល់ គឺចង់បានមនុស្សប្រុស មាននិស្ស័យល្អ បើសិនជាអាច គឺខ្ញុំត្រូវការទាំងរូបឆោមល្អទៀត គឺរឹត​តែល្អ សូមទោសផងណា ព្រោះនេះជាអ្វីដែលខ្ញុំគិត និងចង់បានពិតប្រាកដមែន នេះហើយជាអ្វីដែលអូនប្រាថ្នា!»

សូមបញ្ជាក់​ថា តារាស្រីកញ្ញា សួង សុខារីនីត ក្រោយពីប្រឡូក​សិល្បៈ អស់រយៈ​ពេល​ជា​ច្រើ​នឆ្នាំមកនោះ ឃើញថាទាំងប្រជាប្រិយភាព និងការគាំទ្រ ពីសំណាក់ទស្សនិកជនមក​ហាក់មានការកើតឡើង ជាលំដាប់។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននាងក៏កំពុងសាងសម្ព័ន្ធស្នេហា ក្រៅជាមួយគូស្នេហ៍ជាជនជាតិកូរ៉េ ដែលសព្វថ្ងៃនេះ បុរសនោះកំពុងរស់នៅបម្រើការងារ ទឹកដីប្រទេសថៃផងដែរ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ច្រើន​​ឈុត​​របស់ សួង សុខា​រ៉ា​នីត ចាក់​​​ទម្លុះ​​​ភ្នែក​​​អ្នក​​ទស្សនា ឲ្យ​ស្លុង​​ក្នុង​អារម្មណ៍ គួររំលឹកផងដែរថា​ កញ្ញា សួង សុខារ៉ានីត ជាតារាសម្តែងមួយរូប មានឈ្មោះបោះសំឡេង ក្នុងវិថីសិល្បៈបានធ្វើឲ្យអារម្មណ៍ របស់ទស្សនិកជនទាំងអស់ ឆួលៗច្រមុះ ពិបាកនឹងនិយាយ ជាពិសេសមិត្តបុរសៗ ដោយសារតែរូបភាព បង្ហោះនៅក្នុងបណ្តាញទំនាក់ទង សង្គមហ្វេសប៊ុក របស់នាងផ្ទាល់។

តារាសម្តែង សាច់សម៉ត់ខៃ ស្រមោចវារជ្រុះ កញ្ញា សួង សុខារ៉ានីត បានបង្ហាញរូបភាពដ៏សិចស៊ីរបស់ខ្លូន នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook របស់ខ្លួន បានធ្វើឲ្យចក្ខុអ្នកទស្សនា ស្ទើរមិនហ៊ានធ្មេចភ្នែក ព្រោះតែសម្រស់ បូករួមនឹងរាងកាយដ៏ស្រឡូន របស់នាង។ អ្វីដែលអ្នកទស្សនា មានការចាប់អារម្មណ៍ ត្រង់ឈុត មួយដែលបានសម្តែងនៅមាត់សមុទ្រ ដោយនាងបានស្លៀកឈុត ប៊ីហ្គីនី ពណ៌លឿងទុំ ដែលបង្ហាញពីភាពស៊ីវិល័យ សិចស៊ី ធ្វើឲ្យបុរសៗ ស្ទើរតែភ្លេចដដកដង្ហើម។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload