គូស្នេហ៍តារាថៃ ទាំង៤គូ ដែលកំពុងក្លាយជាប្រធានបទក្តៅ ក្នុងឆ្នាំ ២០១៦នេះ

ថៃ៖ ថ្មីៗនេះ ក្រុមអ្នកគាំទ្រជាច្រើន កំពុងតែវែកញែកយ៉ាងក្តៅគគុក អំពីរឿងរាវបេះដូងតារាក្នុងដួងចិត្តពួកគេ ដោយមានអ្នកគាំទ្រមួយចំនួនពេញចិត្ត និងសរសើរអំពីស្នេហាដ៏ផ្អែមល្អែមរបស់តារាក្នុងដួងចិត្តពួកគេ។ ចំណែកអ្នកគាំទ្រមួយចំនួនទៀត ហាក់បីដូចជាមិនមានការពេញចិត្តប៉ុន្មានទេ ដោយលើកយកហេតុផលយ៉ាងច្រើន ដើម្បីចង់ឲ្យតារាទាំងនោះបែកបាក់គ្នា។

ដូចនេះបើចង់ដឹងថា គូស្នេហ៍តារាទាំង៤គូនេះ មាននរណាខ្លះតោះមកតាមដានទាំងអស់គ្នា៖ 

១) លោក ភុត (Put) និង កញ្ញា ជុយ(Jui)

គូស្នេហ៍មួយគូនេះ តាំងពីចាប់ផ្តើមប្រកាសជាផ្លូវការ ថាពួកគេជាសង្សារនឹងគ្នាមក មានអ្នកគាំទ្រមួយចំនួន ហាក់បីដូចជាមិនមានការពេញចិត្តនឹងស្នេហារបស់អ្នកទាំង២ឡើយ ដោយលើកហេតុផលថា ខាងប្រុសមានអាយុតិចជាងខាងស្រី មិនសាកសមនឹងបុរសដែលគួរឲ្យស្រលាញ់ ដូចជាភុតនោះទេ។ ប៉ុន្តែមិនថាយ៉ាងណា ពាក្យរិះគន់ទាំងនេះ មិនអាចធ្វើឲ្យស្នេហាអ្នកទាំង២ មានភាពរង្គោះរង្គើរអ្វីបន្តិចឡើយ ប៉ុន្តែថែមទាំង ធ្វើឲ្យអ្នកទាំង២ ស្រលាញ់គ្នាខ្លាំងជាងមុនទៅទៀត  លើសពីនេះគេសង្គេតឃើញថា  អ្នកទាំង២តែងតែទៅដើរលេងជាមួយគ្នា ព្រមទាំងថតរូប យ៉ាងផ្អែមល្អែមបង្អួតអ្នកគាំទ្រទៀតផង។

២) លោក Golf និង Kwan

អាចនិយាយបានថា គូស្នេហ៍មួយគូនេះ មានភាពតស៊ូ  និងពុះពារចំពោះក្តីស្រលាញ់យ៉ាងខ្លាំង។  តាមពិតទៅអ្នកទាំង២នាក់នេះ  ធ្លាប់ស្រលាញ់គ្នាកាលពី ១០ឆ្នាំមុន ប៉ុន្តែបានបែកគ្នា ដោយសារគ្រួសារមិនពេញចិត្ត ព្រមទាំងមានហោរាទស្សទាយថា ពួកគេមិនអាចស្រលាញ់គ្នាបានទៀតផង។  ប៉ុន្តែមិនថាយ៉ាងណានៅ១០ឆ្នាំក្រោយ  ក្នុងឆ្នាំ២០១៦នេះ  ពួកគេក៏វិលមកស្រលាញ់គ្នាសាជាថ្មី ហើយលើកនេះមើលទៅគ្រួសាររបស់ពួកគេទាំងសងខាង  ហាក់បីដូចជាមិនជំទាស់ នឹងពួកគេតទៅទៀតឡើយ។ មិនតែប៉ុណ្ណោះ បើតាមការសង្កេត កាលវិលត្រឡប់របស់អ្នកទាំង២ មានការអបអរសាទរ ​ និងមានការគាំទ្រច្រើ នពីសំណាក់អ្នកគាំទ្រយជាពិសេសទៀតនោះ ពួកគេរឹតតែស្រលាញ់គ្នា និងផ្អែមល្អែមខ្លាំងជាងមុនទៅទៀត។ 

៣) កីឡាករ Jay Chanatip និង នាង May Pitchy

អ្នកគាំទ្រជាច្រើនគិតថានេះជារឿង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលតារាសម្តែងព្រមទាំងជាតារាម៉ូដែល មានស្នេហាជាមួយកីឡាករបាល់ទាត់ម្នាក់  បើទោះបីជាអាជីពខុសគ្នា ប៉ុន្តែវាមិនមែនជាឧបសគ្គសំរាប់ស្នេហារបស់អ្នកទាំង២ឡើយ ។ 

៤) លោក Ken និង Esther

គូស្នេហ៍ ដែលកំពុងតែល្បីល្បាញ និងជាប្រធានបទក្តៅៗផងដែរ ។ គួរឲ្យដឹងថា ស្នេហារវាងលោក Ken និង Esther មានមានការប្រឆាំងមិនគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ក៏ព្រោះតែអ្នកគាំទ្រទាំងនោះ ចង់ឲ្យកញ្ញា Esther ស្រលាញ់គ្នាជាមួយលោក Sean ព្រោះតែគេឃើញអ្នកទាំង២នាក់នេះ មានភាពស្និទ្ធស្នាលនឹងគ្នាដូចជាគូស្នេហ៍ដូច្នោះឯង  ប៉ុន្តែមិនថាយ៉ាងណា លោក Sean និង កញ្ញា Esther បានបដិសេដជាច្រើនលើកមកហើយថា ពួកគេទាំង២នាក់ មិនអាចទៅរួចនោះទេ ពួកគេចាត់ទុកគ្នាដូចជាបងប្អូន និងមិត្តរួមការងារតែប៉ុណ្ណោះ លើសពីនេះលេចលឺដំណឹងមកថា អ្នកទាំង២នេះ ធ្លាប់ស្រលាញ់គ្នា ប៉ុន្តែដោយសារតែគ្រួសារមិនពេញចិត្តទើបពួកគេ សម្រេចចិត្តរាប់អានគ្នាត្រឹមមិត្តភក្តិវិញ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload