​ចង់​ឲ្យ​កូនស្តាប់​សំដី កុំ​ប្រដៅ​កូន ដូច​ជំនាន់​មុន​

​ចង់​ឲ្យ​កូនស្តាប់​សំដី កុំ​ប្រដៅ​កូន ដូច​ជំនាន់​មុន​


​ចង់​ឲ្យ​កូនស្តាប់​សំដី កុំ​ប្រដៅ​កូន ដូច​ជំនាន់​មុន​

​បទពិសោធន៍ ក្នុងការ​ចិញ្ចឹម​កូន របស់​អ្នកនាង ងួន ណាវី​

​ខ្ញុំ​បាន​ដាក់​ការងារ ឲ្យ​កូន​របស់​ខ្ញុំ​មួយ គឺ​យក​របស់​លេង​ទៅ​ទុក ក្រោយ​ពេល​គេ​លេង​ចប់​។ ដំបូង​ឡើយ ខ្ញុំ​តែងតែ​ស្រែក​ប្រាប់​គេ បី​បួន​ដង ព្រម​ជាមួយនឹង​ការ​ទូន្មាន ប្រហែល​មួយ​នាទី​។ ប៉ុន្តែ ឥឡូវនេះ ... អ្នក​សាក​ទាយ​មើល​?

​ពីមុន ៖
​បន្ទាប់​ពី​និយាយ​មិន​ស្តាប់ ក្រោយពេល​ដែល​នាង​ខ្ញុំ បាន​ប្រាប់​គេ​ពីរ​បី​ដង​រួចមក ខ្ញុំ​ក៏​បាន​វាយ​កូន​មួយ​ដៃ ហើយ​ប្រដៅ​គេ​ពីរ​បី​នាទី​។ ប៉ុន្តែ លទ្ធផល គឺ​នៅ​ដដែល​។​

​ឥឡូវ ៖
“​កូនក្មេង ត្រូវការ​ពាក្យ​ថ្នាក់ថ្នម ជាជាង​ការស្តីបន្ទោស​” នេះ​ជា​ពាក្យ​ណែនាំ របស់​គេហទំព័​រសុខ​ភាព www.health.com.kh​។ ខ្ញុំ​ក៏​បាន​ធ្វើតាម​។​
​ជា​ការពិត ក្មេងៗ​អាយុ​បី​បួន​ឆ្នាំ​ដឹងថា អ្វី​ដែល​គេ​ត្រូវ​ធ្វើ​ហើយ គ្រាន់តែ​គេ​ត្រូវការ ពាក្យ​ដាស់តឿន​ផ្អែម​ល្ហែម ឬ​អាច​ថា គេ​ស៊ី​ជោរ ឬ​ចង់​មាន​ទំនាក់ទំនង​ល្អ ជាមួយ​ឪពុក​ម្តាយ​ប៉ុណ្ណោះ ដូច្នេះ ការ​ស្តាប់​អប់រំ​បន្តិចបន្តួច ការ​អង្អែល​ខ្នង ពិតជា​ធ្វើឲ្យ​គេ ឆាប់​ស្តាប់បង្គាប់​ណាស់​។​

​ចាប់ពី​ថ្ងៃ​នោះ​មក គ្រាន់​តែ​ខ្ញុំ​និយាយថា “​តោះកូន ចូល​គេង​” គេ​ក៏​ចាប់ផ្តើម ប្រមែប្រមូល​របស់​លេង ទុក​ក្នុង​កន្ត្រក​របស់​គេ យ៉ាង​សប្បាយ​រីករាយ​។​
​ចុះ​ចំណែក​បងប្អូន​វិញ មាន​អ្វី​ចង់​ចែករំលែក ជាមួយ​គេហទំព័រ​សុខភាព​យើង​ទេ​? បើ​មាន​យើងខ្ញុំ​នឹង​រីករាយ ក្នុង​ទទួលយក​វា​មក​ចុះផ្សាយ​។ សូម​ទំនាក់ទំនង​មកកាន់ អ៊ីម៉េល [email protected] ឬ​ទូរ​សព្ទ​លេខ 012 944 977៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។