កំពូល​រូបភាព បង្កប់​អត្ថន័យ សេចក្តីស្រឡាញ់​របស់​ឪពុក ចំពោះ​កូន​

កំពូល​រូបភាព បង្កប់​អត្ថន័យ សេចក្តីស្រឡាញ់​របស់​ឪពុក ចំពោះ​កូន​


កំពូល​រូបភាព បង្កប់​អត្ថន័យ សេចក្តីស្រឡាញ់​របស់​ឪពុក ចំពោះ​កូន​

​បងប្អូន​អាច​នឹង​ធ្លាប់​ឃើញ​រូបភាព​នេះ នៅតាម​បណ្តាញ​សង្គម Facebook ហើយ ពីព្រោះថា វា​ពិតជា​រូបភាព​មួយ ដែល​គួរឲ្យ​ចាប់អារម្មណ៍ និង​មាន​អត្ថន័យ​បំផុត​។​

​បុរស​ជា​ឪពុក​ម្នាក់ សុខចិត្ត​អង្គុយ​កំដរ​កូនស្រី ដែល​កំពុង​ឈឺ​នៅក្នុង​បន្ទប់ទឹក ហើយ​គិត​ថា នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​កូន​បាន​ស្រួល​ខ្លួន​។​

​លោក Thomas Whitten ចង់​ឲ្យ​កូនប្រុស​របស់​គាត់ Fox បាន​ស្រណុក​ក្នុង​ខ្លួន​ខ្លះ ពីព្រោះ​គេ​ក្អួត និង​រាគ ពេញ​មួយ​យប់​ហើយ​។ លោក​បាន​នាំ​កូន​ទៅ​ងូតទឹក អស់​រយៈពេល​ជាច្រើន​ម៉ោង ខណៈពេល​ភរិយា​របស់​គាត់ ឈ្មោះ Whitten ដែល​ជា​ជាង​ថតរូប បាន​ថត​រូបភាព​នេះ​ទុក ហើយក៏​បាន​ល្បីល្បាញ ពេញ​ពិភពលោក​។​

​ប្រពន្ធ​របស់​គាត់ និយាយប្រាប់​កាសែត Today.com ថា "​វា​ពិតជា​រូបភាព​ដ៏​ស្រស់ស្អាត​។ ប៉ុន្តែ វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល ឬ​ខុសពី​ធម្មជាតិ​នោះ​ទេ គឺថា គេ​ទាំង​ពីរ​នាក់ តែងតែ​ក្បែរ​គ្នា ហើយ​ជិតស្និទ្ធ​នឹង​គ្នា​បែប​ឯង​"​។​

​រូបភាព​នេះ ប្រហែល​ជា​មើលទៅ​អាសអាភាស ហើយ Facebook ក៏​ធ្លាប់​ហាមឃាត់​ពីរដង​រួច​ហើយ​ដែរ ប៉ុន្តែ លោកស្រី Whitten បាន​ប្រាប់ថា ខ្ញុំ​គិតថា វា​មិនមែន​ជា​រូបភាព​អាសអាភាស​នោះទេ ហើយ​បើ​ខ្ញុំ​កែលម្អ ឬ​ធ្វើឲ្យ​ព្រាល វា​នឹង​បាត់​អត្ថន័យ​។ លោកស្រី​បាន​បន្តទៀតថា វា​មិន​អី បើ​អ្នក​ចង់​ស្រាត ដើម្បី​ធ្វើ​ឲ្យ​កូន​របស់​អ្នក​បាន​សុខ អ្វី​ដែល​សំខាន់ គឺ​សុខភាព​កូន​។​

​ចុះ​លោកអ្នក យល់​យ៉ាងណាដែរ ចំពោះ​រូបភាព​មួយ​នេះ​?

​ប្រភព ៖ Parents

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។