មុន​កម្ដៅ​សាច់​ដុំ​ជាមួយ​សិង្ហបុរី ជម្រើស​ជាតិ​​​​ប៉ះ​​ក្លឹប​ក្នុង​ស្រុក​មួយ​ប្រកួត​សិន

​​តាម​ Page ​ផ្លូវការ​របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា ​ក្លឹប​របស់​ពួក​គេ​ នឹង​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នា​ថ្ងៃ​ទី២៤ ខែ​កក្កដា​ ឆ្នាំ​២០១៦ នៅ​កីឡដ្ឋាន​ RSN នា​​វេលា​ម៉ោង ៥:០០​នាទី។

 

មុន​កម្ដៅ​សាច់​ដុំ​ជាមួយ​សិង្ហបុរី ជម្រើស​ជាតិ​​​​ប៉ះ​​ក្លឹប​ក្នុង​ស្រុក​មួយ​ប្រកួត​សិនក្រុម​ភ្នំពេញ​ក្រោន

 

​ការ​ប្រកួត​មិត្តភាព​ជា​មួយ​ក្លឹប​​​​​ភ្នំពេញ​ក្រោន​​នេះ ដើម្បី​ធ្វើការ​សម​ជើង​ត្រៀម​ប្រកួត​​មិត្ត​ភាព​អន្តរជាតិ​​​​​ជាមួយ​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​សិង្ហបុរី​​នា​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៦​​​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ៕

 

 មុន​កម្ដៅ​សាច់​ដុំ​ជាមួយ​សិង្ហបុរី ជម្រើស​ជាតិ​​​​ប៉ះ​​ក្លឹប​ក្នុង​ស្រុក​មួយ​ប្រកួត​សិនក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​