កីឡដ្ឋាន​ស្វាយ​រៀង ​នឹង​ធ្វើ​ដំបូល​ថ្មី​ឱ្យ​ហើយ​នៅ​ចុង​ខែ​នេះ

បន្ទាប់​ពី​ត្រូវ​ខ្យល់​កន្ទ្រាក់​ខ្លាំង​ប៉ើង​ដំបូល​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ កីឡដ្ឋាន​ស្វាយ​រៀង​បាន​រៀបចំ​សាងសង់​ដំបូល​ថ្មី​ឡើង​វិញ​ហើយ ដោយ​តាម​គម្រោង​នឹង​ធ្វើ​ឱ្យ​រួចរាល់​នៅ​ចុង​ខែ​នេះ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​កន្លែង​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ ស្វាយ​រៀង​​ខាប់ លើក​ទី​២ ឆ្នាំ​២០១៦។

 

កីឡដ្ឋាន​ស្វាយ​រៀង ​នឹង​ធ្វើ​ដំបូល​ថ្មី​ឱ្យ​ហើយ​នៅ​ចុង​ខែ​នេះ

 

លោក ម៉ៅ សុនិដេន ​អ្នក​ផ្ដល់​ព័ត៌មាន​ពី​ខេត្ត​ស្វាយ​រៀង ​បាន​ប្រាប់​ Sabay ​ថា​កីឡដ្ឋាន​ស្វាយ​រៀង​នេះ កំពុង​តែ​ជួសជុល​ឡើង​វិញ​ហើយ ដោយ​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​ហើយ​នៅ​ចុង​ខែ​នេះ។ ​ក្រុម​ជាងជួសជុល ​ដែល​ជួសជុល​ថ្មី​នេះ​គឺ​ទៅ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ ដោយ​សុទ្ធ​តែ​អ្នក​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​ធ្វើ​ដំបូល​។ មួយ​វិញ ​ការ​ដែល​ប្រញាប់​ជួសជុល​ឱ្យ​លឿន​នេះ គឺ​ដោយសារ​តែ​ខេត្ត​ស្វាយ​រៀង នឹង​រៀបចំ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ ស្វាយ​រៀង​​ខាប់ ​នៅ​កីឡដ្ឋាន​ស្វាយ​រៀង​នេះ​តែ​ម្ដង។

 

កីឡដ្ឋាន​ស្វាយ​រៀង​ជា​ទីលាន​ប្រកួត​មួយ​ដែល​មាន​ស្មៅ​ធម្មជាតិ ហើយ​មាន​ការ​ប្រកួត​ច្រើន​នៅ​ទី​នោះ។ ខណៈ​ដែល​កន្លែង​អង្គុយ​វិញ ​ត្បិតតែ​មិន​ទាន់​បាន​ធ្វើ​ជុំ​វិញ ប៉ុន្តែ​បច្ចុប្បន្ន​អាច​ផ្ទុក​មនុស្ស​បាន​ជាង​២​ពាន់​នាក់​ហើយ។ ចំណែក​ឯ​ការ​ប៉ើង​ដំបូល​នេះ គឺ​ដោយសារ​តែ​មាន​ខ្យល់​កន្ទ្រាក់​ខ្លាំង​អំឡុង​ពេល​ភ្លៀង កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ៕

 

កីឡដ្ឋាន​ស្វាយ​រៀង ​នឹង​ធ្វើ​ដំបូល​ថ្មី​ឱ្យ​ហើយ​នៅ​ចុង​ខែ​នេះ

 

កីឡដ្ឋាន​ស្វាយ​រៀង ​នឹង​ធ្វើ​ដំបូល​ថ្មី​ឱ្យ​ហើយ​នៅ​ចុង​ខែ​នេះ

 

កីឡដ្ឋាន​ស្វាយ​រៀង ​នឹង​ធ្វើ​ដំបូល​ថ្មី​ឱ្យ​ហើយ​នៅ​ចុង​ខែ​នេះ

 

អត្ថបទ៖ មុន្នី រម្យ