Klopp ​​ប្រាប់​កីឡាករ​៦​នាក់ ឲ្យ​ចាក​ចេញ​ពី​ Liverpool

Jurgen Klopp ​អ្នកចាត់ការ​ក្រុម​ Liverpool ​បាន​បង្ហើប​ប្រាប់​​ដល់​កូន​ក្រុម​របស់​លោក​ចំនួន​៦​នាក់ ឲ្យ​ត្រៀម​ចាក​ចេញ​ពី​​ក្រុម​ហង្ស​ក្រហម​​ឲ្យ​ហើយ​ បើ​ពុំ​នោះ​ទេ​នឹង​គ្មាន​ឱកាស​ចូល​លេង​ឡើយ​ និង​បាន​ត្រឹម​​តែ​បម្រុង​ប៉ុណ្ណោះ។

 

Klopp ​​ប្រាប់​កីឡាករ​៦​នាក់ ឲ្យ​ចាក​ចេញ​ពី​ Liverpool

Jurgen Klopp ​អ្នកចាត់ការ​ក្រុម​ Liverpool

 

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ បាន​ប្រើ​ប្រាស់​កីឡាករ​ចំនួន​៣៩​នាក់​រដូវ​កាល​មុន​ ក្នុង​​៦៣​ប្រកួត ប៉ុន្តែ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​វិញ ​លោក​គ្មាន​គម្រោង​ប្រើ​ប្រាស់​កីឡាករ​ច្រើន​​ពេក​នោះ​ទេ ព្រោះ​ Liverpool ពុំ​បាន​លេង​ពាន​រង្វាន់​ពាន​អឺរ៉ុប។

 

Klopp ​​ប្រាប់​កីឡាករ​៦​នាក់ ឲ្យ​ចាក​ចេញ​ពី​ Liverpool

 

សារព័ត៌មាន​ Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ Liverpool ចំនួន​៦​នាក់​ ដែល​ Klopp បើក​ផ្លូវ​ឲ្យ​ចេញ​នោះ​មាន​​ខ្សែ​ប្រយុទ្ធ Christian Benteke, Mario Balotelli, ​ខ្សែ​បម្រើ​ Lucas, Lazar Markovic, ខ្សែ​ការពារ​ Tiago Ilori និង​អ្នកចាំទី​ Adam Bogdan ​​ដែល​ទើប​តែ​ព្រមព្រៀង​ផ្ទេរ​ទៅ​ក្រុម Wigan ​នៅ​ថ្ងៃ​នេះ។

 

Klopp ​​ប្រាប់​កីឡាករ​៦​នាក់ ឲ្យ​ចាក​ចេញ​ពី​ Liverpool

ខ្សែ​ប្រយុទ្ធ Mario Balotelli (ឆ្វេង)​ អាច​នឹង​ចាកចេញ​ពី​ Liverpool

 

អតីត​អ្នកចាត់ការ​ក្រុម​ Borussia Dortmund ​បាន​និយាយ​ថា៖ “វា​គ្មាន​ហេតុផល​អ្វី​ ដែល​ត្រូវ​នៅ​បន្ត​ជាមួយ​ក្រុម​ទៀត​នោះ​ទេ នៅ​ពេល​ដែល​អ្នក​គ្មាន​ឱកាស​លេង។ យើង​មាន​កីឡាករ​​មួយ​ចំនួន​ ចង់​ចាក​ចេញ​ ​ហើយ​ខ្ញុំ​ជឿ​ថា វា​នឹង​កើត​ឡើង។ ប៉ុន្តែ​នឹង​មាន​កីឡាករ​ថ្មី​ម្នាក់ ឬ​២​នាក់ ចូល​រួម​ជាមួយ​យើង​ទៀត មុន​ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា”៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror