លីគនៅអេក្វាឌ័រ​​ ផ្អាក​ដោយសារ​ហ្វូង​ឃ្មុំ​ដេញ​ទិច​កីឡាករ​ និង​អាជ្ញាកណ្ដាល

ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​កំពូល​អេក្វាឌ័រ​ Ecuadorian Primera A រវាង​ក្រុម​ River Plate និង Aucas ត្រូវ​​ផ្អាក​ការ​ប្រកួត​បន្ទាប់​ពី​មាន​ការ​រំខាន​ពី​ហ្វូង​សត្វ​ឃ្មុំ។

 

លីគនៅអេក្វាឌ័រ​​ ផ្អាក​ដោយសារ​ហ្វូង​ឃ្មុំ​ដេញ​ទិច​កីឡាករ​ និង​អាជ្ញាកណ្ដាល

 

​អំឡុង​ពេល​ការ​ប្រកួត​កំពុង​ដំណើរ​ការ​សត្វ​ឃ្មុំ​ជា​ច្រើន​បាន​ដេញ​ទិច​កីឡាករ គ្រូ​បង្វឹក​ មន្ត្រី​អាជ្ញាកណ្ដាល​ រួម​ទាំង​អ្នក​គាំទ្រ​នៅ​ក្នុង​កីឡដ្ឋាន ឲ្យ​រត់​ចែក​ផ្លូវ​គ្នា​អស់។ យ៉ាង​ណា​ក៏ដោយ​ការ​ប្រកួត​បាន​ធ្វើ​សារ​ជាថ្មី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ហើយ​ជា​លទ្ធផល​ River Plate បាន​យក​ឈ្នះ Aucas ៣-០។

 

ជ័យ​ជម្នះ​មាន​ន័យ​ថា River Plate បាន​ឡើង​ទៅ​លេខ៨ ក្នុង​តារាង​ដែល​មាន​១២​ក្រុម​ ហើយ Aucas ស្ថិត​នៅ​លេខ​២​រាប់​ពី​បាត​តារាង មាន​១៨​ពិន្ទុ ក្រោយ​លេង​បាន​២១ ប្រកួត៕

 

លីគនៅអេក្វាឌ័រ​​ ផ្អាក​ដោយសារ​ហ្វូង​ឃ្មុំ​ដេញ​ទិច​កីឡាករ​ និង​អាជ្ញាកណ្ដាល

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysports