សាហាវ! យ៉ាងហោចណាស់ អ្នកទេសចរ ២៦នាក់ បានស្លាប់ ក្នុងហេតុការណ៍ ឆេះរថយន្តក្រុង នៅតៃវ៉ាន់ (មានវីដេអូ)

តៃវ៉ាន់៖ ថ្មីៗនេះ ឧបទ្ទវហេតុដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងរហូតសម្លាប់មនុស្សអស់ ប្រមាណជាង ២៦នាក់ ក្នុងហេតុការណ៍ឆេះរថយន្ត ដឹកអ្នកដំណើរមួយគ្រឿង នៅតៃវ៉ាន់។

យោងតាមប្រភពបានឲ្យដឹងថា រថយន្តក្រុងមួយនេះ បានធ្វើដំណើរតាមបណ្តោយផ្លូវ អាកាសយានដ្ឋានមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងតំបន់ Taoyuan នៃកោះតៃវ៉ាន់ ដោយសារតែអ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុក និងបង្កាន់ដៃផ្លូវហាយវេយ៉ាងពេញទំហឹង បណ្តាលឲ្យផ្ទុះឆាបឆេះ ចេញអណ្តាតភ្លើងដ៏សន្ធោសន្ធៅតែម្តង។

ប្រភពបានបន្តថា ក្នុងហេតុការណ៍ដ៏រន្ធត់នោះ យ៉ាងហោចណាស់ អ្នកទេសចរប្រមាណជា ២៤នាក់ បានស្លាប់បាត់បង់ជីវិត ដោយក្នុងនោះរួមមាន អ្នកបើកបរម្នាក់ និងមគ្គទេស៍ម្នាក់ទៀតផងដែរ។ ភ្លាមៗនោះដែរ ក្នុងហេតុការណ៍ដែលបានកើតឡើងនេះ គេឃើញថា មានបុរសៗជាច្រើននាក់ បាននាំគ្នាដុតដៃដុតជើងប្រឹងពន្លត់ អណ្តាតភ្លើង ដោយប្រើឧបករណ៍ពន្លត់អគ្គីភ័យខ្នាតតូចមួយ ដើម្បីជួយស្រោចស្រង់សភាពការណ៍ ទម្រាំក្រុមអ្នកពន្លត់អគ្គីភ័យមកដល់ ទីតាំងកើតហេតុ។

ជាមួយគ្នានេះដែរ បើតាមការឲ្យដឹងពីសំណាក់ លោក Lu Jui-yao មន្រ្តីការិយាល័យប៉ូលិស បាននិយាយថា «ក្រុមអ្នកពន្លត់អគ្គីភ័យ បានទៅដល់កន្លែងកើតហេតុ យ៉ាងរហ័សបំផុត ដោយរកឃើញថា ពិតជាមានមនុស្សស្លាប់បាត់បង់ជីវិត អស់២៦នាក់យ៉ាងពិតប្រាកដមែន»   

គូសបញ្ជាក់បន្ថែមថា បើតាមប្រពន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា រថយន្តក្រុងនេះ បើកធ្វើដំណើរទៅកាន់ ព្រលានយន្តហោះអន្តរជាតិ ក្នុងតំបន់ Taoyuan កោះតៃវ៉ាន់ ក្នុងចន្លោះម៉ោងប្រមាណជា ១ថ្ងៃត្រង់ម៉ោងក្នុងតំបន់។

ដោយឡែក ទាក់ទងនឹងមូលហេតុ នៃការឧបទ្ទវហេតុនេះ មិនទាន់ដឹងច្បាស់ថាមកពីមូលហេតុអ្វីឲ្យប្រាកដនោះទេ ហើយជុំវិញករណីទាក់ទង ចំនួនអ្នកស្លាប់ និងរងរបួសនោះ ក៏ពុំទាន់អាចកំណត់អត្តសញ្ញាណ បានច្បាស់នៅឡើយនោះដែរ ប៉ុន្តែគេជឿជាក់ថា អ្នកដំណើរទាំងអស់នោះ ភាគច្រើនគឺមកពីភាគខាងជើង នៃខេត្ត Liaoning ប្រទេសចិន។

គួរឲ្យដឹងថា តៃវ៉ាន់គឺជាគោលដៅ ដ៏ពេញនិយមមួយសម្រាប់ភ្លៀវទេសចរ គ្រប់មជ្ឈដ្ឋានដែលចូលមកកម្សាន្ត ផ្តល់មកនូវប្រភពចម្បង នៃប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យទេសចរណ៍ សម្រាប់កោះមួយនេះផងដែរ៕

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត កាលពីថ្ងៃទី០៧​ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ មាន

យោងតាមប្រភពបានឲ្យដឹងថា ការផ្ទុះរថភ្លើងនេះ បានកើតឡើងនៅស្ថានីយ៍ Song Shan ក្នុងទីក្រុងតៃប៉ិ ដែលមានអ្នកដំណើរមួយចំនួន មានការរងរបួស និងស្នាមរលាកពេញខ្លួន។ នេះបើតាមសម្ដីពីមន្រ្តីប៉ូលិសបានប្រាប់ឲ្យដឹងថា ពួកគេបានរកឃើញបំពង់បែកមួយ ដែលមានជាតិផ្ទុះនៅក្នុងនោះ ដូចជា កាំជ្រួច។ ក្នុងបញ្ហានេះដែរ លោកនាយកមន្រ្តី Lin Chuan បានមានប្រសាសន៍ថា វាហាក់បីដូចជា មានការលេចឡើងនូវ ការគំរាមគំហែង ឬព្យាបាទមួយ ខណៈដែលប៉ូលិស មិនទាន់រកឃើញមុខសញ្ញាអ្វីនោះទេ។

ជាមួយគ្នានេះទៀតដែរ លោក Lee Tzu-Wen ប្រធានក្រុមប៉ូលិស ផ្នែកស៊ើបអង្កេតលើករណីគ្រាប់បែក បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បានរកឃើញបំពង់បែកមួយប្រវែង ១៥សង់ទីម៉ែត្រ ដែលមានផ្ទុកជាតិផ្ទុះ នៅក្នុងកាបូបស្ពាយខ្មៅមួយ ហើយរូបលោកជឿជាក់ថា នេះជាមូលហេតុ ដែលបង្កឲ្យមានការផ្ទុះកើតឡើង។

គួរបញ្ជាក់ផងដែរថា មានសាក្សីជាអ្នកដំណើរមួយចំនួន បានប្រាប់ខាងអ្នកកាសែតឲ្យដឹងថា ពួកគេបានឃើញបុរសម្នាក់ កាន់ប្រអប់តូចមួយចូលក្នុងរថភ្លើង ហើយពេលមានការផ្ទុះកើតឡើង អ្នកដំណើរជាច្រើនបានស្រែក និងភ័យស្លន់ស្លោរយ៉ាងខ្លាំង ខណៈមានសម្លេងផ្ទុះឡើង នៅក្នុងរថភ្លើងប្រែជាងងឹតសូន្យឈឹង៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត