នាងក្រមុំ​តូចចិត្ត​ឪពុកម្តាយ ជំពាក់​លុយ​គេ​ច្រើនពេក ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​

ខេត្តប៉ៃលិន ៖ នាងក្រមុំម្នាក់ បានចងក ធ្វើអត្តឃាតខ្លួនឯង ត្រូវក្រុមគ្រួសារប្រទះឃើញ បង្ករឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង១០ នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងបន្ទប់ លើផ្ទះរបស់ខ្លួន ខាងក្រោយភ្នំយ៉ាតស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

សមត្ថកិច្ច បានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះ ម៉ៅ វិជួន អាយុ ១៧ឆ្នាំ ជាកសិករ ឈប់រៀនត្រឹមថ្នាក់ទី៩ រស់នៅភូមិកើតហេតុខាងលើ មានបងប្អូនប្រុសស្រី ចំនួន ៩នាក់ ប្រុស ៣នាក់ស្រី ៦នាក់ ហើយយុវតីរងគ្រោះ  ជាកូនទី៦ ។ រៀងរាល់ថ្ងៃ មុនពេលកើតហេតុ យុវតីរងគ្រោះ តែងតែទៅស៊ីឈ្នួល ដាំពោត និងដំឡូងមីឱ្យគេ  ជាមួយបងប្អូន និងឪពុកម្តាយរបស់ខ្លួន ហើយក៏តែងតែ ពោលប្រាប់អ៊ុំពូមីង របស់ខ្លួនថា ខ្លួនមានការពិបាកចិត្តយ៉ាងខ្លាំង ដោយសាររៀនសូត្រ មិនបានជ្រៅជ្រះនឹងគេ ។

នៅរសៀលថ្ងៃកើតហេតុ ខណៈរូបគេដាំពោតបណើ្តរ និយាយលេងសើច ជាមួយបងប្អូន ឪពុកម្តាយបណ្តើរ  ហើយពោលប្រាប់ថា មើលទៅក្រុមគ្រួសាររបស់គេ គ្មានថ្ងៃណានឹងរកលុយ បានសងជំពាក់បំណុល អង្គការ និងធនាគារ រួចនោះឡើយ រូបគេពិតជាពិបាក ក្នុងចិត្តខ្លាំងណាស់ ។ ពេលត្រឡប់មកដល់ផ្ទះវិញ គេសង្កេតឃើញនាង មានទឹកមុខស្រងូតស្រងាត់ ដោយពោលថា ថប់ក្នុងដើមទ្រូង ហើយពេលនោះ នាងនិយាយថា ឃ្លានហូប សាច់គោអាំង ស្រាប់តែឪពុកម្តាយ បានឱ្យលុយយកទៅទិញ នាំបងប្អូនហូបទាំងអស់គ្នា រួចក៏នាំគ្នាងូតទឹក ចូលទៅដេក នៅលើផ្ទះរៀងៗខ្លួន។

ដោយឪពុកម្តាយ បានចងមុខដេក នៅខាងក្រោមផ្ទះ រហូតដល់ព្រឹក កើតហេតុ ដោយសារឃើញ កូនស្រីម្នាក់នេះ ដេកយូរពេក ឪពុកក៏ប្រើឱ្យម្តាយ ទៅដាស់កូន ដើម្បីទៅស៊ីឈ្នួល ដាំពោតឱ្យគេ ដូចសព្វមួយដង លុះចូលទៅដល់ មុខបន្ទប់ ក៏ឃើញកូនស្រី ចងកធ្វើអត្តឃាត ស្លាប់បាត់ទៅហើយ រួចក៏នាំគ្នាស្រែកយំ បង្កការភ្ញាក់ផ្អើល រួចរាយការណ៍ ឱ្យអាជ្ញាធរ និងសមត្ថកិច្ច ចុះទៅពិនិត្យតែម្តង ។ សមត្ថកិច្ចជំនាញ បានបញ្ជាក់ឱ្យដឹងថា យុវតីរងគ្រោះ បានធ្វើអត្តឃាត ដោយសារមាន ជំងឺផ្លូវចិត្ត និងតូចចិត្តឪពុកម្តាយ ជំពាក់បំណុលគេពិតប្រាកដមែន៕

នាងក្រមុំ​តូចចិត្ត​ឪពុកម្តាយ ជំពាក់​លុយ​គេ​ច្រើនពេក ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​

ប្រភព៖ watphnom-news

  • នាងក្រមុំ​តូចចិត្ត​ឪពុកម្តាយ ជំពាក់​លុយ​គេ​ច្រើនពេក ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: